ហ៊ានម្លេះ!! ទាំងកណ្ដាលត្រង់នាំគ្នាបិតផ្លូវហើយជល់មាន់មិនខ្លាចសមត្ថកិច្ចខណ្ឌទួលគោកបន្តិចសោះ ឬក៏មានអ្វីនៅពីក្រោយខ្នង?
-

ភ្នំពេញ ៖ មានពិធីបិទផ្លូវលំមួយខ្សែ តាមមាត់ប្រឡាយទឹកស្អុយ ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក នៅវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃអាទិត្យ ទី២៨ ដោយក្រុមអ្នកញៀនល្បែងជល់មាន់មួយក្រុម បាននាំគ្នាយកមាន់មកជល់ភ្នាល់គ្នាដាក់លុយ កណ្តាលផ្លូវតែម្តង ដោយអ្នកឆ្លងកាត់ផ្លូវមួយចំនួន ត្រូវរងចាំពួកគាត់ជល់មាន់ហើយសិន ទើបអាចឆ្លងកាត់បាន។


ប្រជាពលរដ្ឋនៅម្តុំនោះ សូមសុំណូមពរអោយលោកមេប៉ុស្តិបឹងសាឡាង ដឹកនាំកម្លាំងប៉ុស្តិចុះទៅហាមឃាត់ផង ដោយពួកគាត់ពិបាកធ្វើដំណើរ ចេញចូលផ្ទះរបស់ពួកគាត់ផង ហើយថ្លង់និងសម្លេងហូរកញ្ច្រៀវ ពីក្រុមញៀនល្បែងទាំងនេះខ្លាំងណាស់ រកតែដេកពួនមិនលក់​ ឯណាទៅភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ដែលក្រសួងមហាផ្ទៃ ដាក់បទបញ្ជារអោយប៉ុស្តិនគរបាល នីមួយៗអនុវត្តន៍នោះ៕


ដោយ៖ ភារ៉ា