ជួយស៊ែរបន្តផង...លោកឧកញ៉ា​ ឌួង​ ឆាយ​ ចង់ស្វែងរក ជនបរទេសរូបនោះ ដោយរូបលោក ចង់ចេញមុខសងសំណង​ និងសុំទោសដោយផ្ទាល់​...(មានវិដេអូ)
-

ភ្នំពេញ៖ ហេតុការណ៍ដ៏គួរឲ្យហួសចិត្តមួយបានកើតឡើងកាលពីថ្ងៃទី​ ២៧ ខែតុលា ឆ្នាំ២០១៨  ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដោយជនបរទេស ជិះម៉ូតូប៉ះជាមួយម៉ូតូមួយគ្រឿងដែលកំពុងឆ្លងផ្លូវ បណ្តាលឲ្យក្មេងស្រីម្នាក់រងរបួសត្រង់ក្បាលនោះ។


នៅក្នុងហេតុការណ៍នោះផងដែរ ជនបរទេសនោះ ជិះត្រូវច្បាប់ហើយ តែម៉ូតូក្មេងស្រីរងគ្រោះជិះបញ្ជ្រាសទិស។ បន្ទាប់មកក៏បានលឺដំណឹងថា ក្រុមគ្រួសារនោះ បានយកប្រាក់ពីជនបរទេស រហូតដល់២៥០ដុល្លារមក ស្រាប់តែអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ​បាន​ទាម​ទារ​ឲ្យ​បុរស​អ្នក​បើក​ម៉ូតូ​បញ្ច្រាស​ យក​ប្រាក់​ទៅ​សង​ជន​បរទេស​ឲ្យ​គ្រប់​ចំនួន​វិញ និង​សុំ​ទោស​ជន​បរទេស​នោះទៀតផង។



ដោយឡែកលោក​ឧកញ៉ា​វ័យក្មេង ឌួង​ ឆាយ​ បានចេញមកប្រតិកម្មចំពោះបញ្ហានេះផងដែរថា ”លោកពិតជាមាន​អារម្មណ៍​សោកស្តាយ​ និងខ្មាស់គេខ្លាំងណាស់ចំពោះជនជាតិខ្លួន​ដែល បានធ្វើរឿងបែបនេះទៅដល់ជនបរទេស​ បើទោះជាជន​បរទេសនោះ​ខំ​ព្យាយាម​សុំ​ទោស​ ដល់ថ្នាក់ ក្រាប​បង្គំសំពះហើយនៅតែមិនអត់អោនឲ្យគ្នាទៀត​ ទាំងដែលភាគីខាងខ្លួនជាអ្នកខុសសោះ​ ហើយលោកបានបន្តទៀតថា​ លោកចង់ចេញមុខសងសំណង​ និងសុំទោសដោយផ្ទាល់​ ដែលក្នុងនាមលោកជាអ្នកតំណាងឲ្យ​ប្រជាជន​ខ្មែរ​ទាំងមូល​ លោកពិតជាសោតស្តាយជាខ្លាំងចំពោះរឿងដែលកើតឡើងនេះ"។



មានវិដេអួ៖


ប្រភព៖ Duong Chay ឌួង ឆាយ