ខ្លាំងបាត់ គ្រាន់តែផ្ទះបណ្ដែតទឹក របស់ប្រជាជនក៏អ្នកកាងដែរ!!! ផ្ទះបណ្តែតទឹក១០ផ្ទះ បានចល័តចេញពីកន្លែងរៀបចំរបស់អាជ្ញាធរ ដោយមានអ្នកកាងពីក្រោយ នៅព្រឹកនេះលោកអភិបាលស្រុកបរិបូរណ៍បញ្ជាឲ្យអូសចូលមកកន្លែងដើមវិញ
-

កំពង់ឆ្នាំងៈ នៅព្រលប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ មានផ្ទះបណ្តែតទឹកចំនួន១០ផ្ទះ បានធ្វើការចល័តចេញពីទីតាំងរៀបចំរបស់អាជ្ញាធរ ទៅនៅតាមកន្លែងផ្សេង ដោយមានអ្នកកាងពីក្រោយ។ ប៉ុន្តែនៅព្រឹកថ្ងៃទី២៨ ខែតុលានេះ លោកឃួន សៅរុំ អភិបាលស្រុកបរិបូរណ៍ ចំណាយលុយផ្ទាល់ខ្លួន ទិញប្រេងចាក់ម៉ាស៊ីនការណូត និងបញ្ជាដល់កម្លាំងរដ្ឋបាលស្រុក និងសមត្ថកិច្ចអោយទៅអូសផ្ទះទាំងនោះ ចូលមកកាន់កន្លែងដើមវិញ ។

ប្រភពពីស្រុកបរិបូរណ៍បានអោយដឹងថា ការចល័តចេញទៅវិញ នៃផ្ទះបណ្តែតទឹកទាំងនេះ ដោយពួកគេមើលឃើញថា ផ្ទះមួយចំនួន ក៏នៅមិនទាន់បានអូសចូល មកនៅតាមទីតាំងដែលបានរៀបចំដោយអាជ្ញាធរដែរ។ ដោយម្ចាស់ផ្ទះនៅរឹងរូស មិនព្រមអូសមកតាំង នៅតាមទីកន្លែងកំណត់របស់អាជ្ញធរនោះ ដោយម្ចាស់ផ្ទះបានប្រាប់ថា មានអ្នកកាងនៅពីក្រោយ ៕