កម្មការិនីរោងចក្រ​ម្នាក់ «អេស​យ័ន» ត្រូវខ្សែភ្លើងឆក់​​រងរបួសធ្ងន់ តែថៅកែព្យាយាម​បំបិទ​ភស្តុតាង មិនព្រមបញ្ជូន​នារីរងគ្រោះ​ទៅ​មន្ទីរពេទ្យ រហូតដល់....
-

កំពង់ស្ពឺៈ កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះ នៅ​ចំណុច​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ អេស យ័ន ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​ភូមិ​ក្រាំង​ពល​ទេព សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ។ កម្មករ​ការិនី​ម្នាក់ មានឈ្មោះ រឿន ស្រី​លីន អាយុ១៩ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី៤ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ភ្លើង​ឆក់​ បណ្ដាល​ឲ្យ​សន្លប់ ប៉ុន្ដែភ្លាមៗខាង​ថៅកែ​រោងចក្រ មិនបាន​ខ្នះខ្នែង បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​ទេ ហាក់​មិន​យកចិត្តទុកដាក់ លើក​ម្មករ-ក​ម្មា​ការិនី​របស់ខ្លួន ដែល​រងគ្រោះ​ការងារ​ទេ មិនតែប៉ុណ្ណោះ​ព្យាយាម មិន​ឲ្យ​សមត្ថកិច្ច​ចូល​ពិនិត្យ​ថែមទៀត។ តែ​ត្រូវបាន​កម្មករ​ដូចគ្នា ជួយ​បញ្ជូន​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត។

មូលហេតុ​ដែល​ថៅកែ​រោងចក្រ​ចង​បំបិទ​ភស្តុតាង មិន​ចង់​ឲ្យ​សមត្ថកិច្ច​ដឹង ព្រោះថា​ការ​ឆក់​នោះ គឺ​ឆក់​ជាមួយ និង​ម៉ាស៊ីនដេរ មិនមែន​ឆក់​កន្លែង​ផ្សេង ដូច្នេះហើយ​បើ​ឆក់ ជាមួយ​ម៉ាស៊ីនដេរ គឺ​ត្រូវ​មានការ​ទទួលខុស​ទាំង​បច្ចេកទេស និង​អាយុជីវិត​កម្មករ។ មិនតែប៉ុណ្ណោះ​ហ៊ាន​ទុក​អ្នករងគ្រោះ​ចោល តែ​បាន​កម្មករ​ដូចគ្នា​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ដោយ​មិនមាន​ថៅកែ​ណា​អើពើ​ជួយ​ឡើយ ៕