ខេត្តព្រះសីហនុ​ និងខេត្តជាំងស៊ូ​ នៃសាធារណៈរដ្ឋប្រជាមានិតចិន​ បានក្លាយជាខេត្តបងប្អូន​ នឹងគ្នាហើយ​
-

ព្រះសីហនុៈ បើយោងតាមផេកផ្លូវការ របស់រដ្ឋបាលខេត្តព្រះសីហនុ បានសរសេរថា ដោយមានការអនុញាតិពីរាជរដ្ឋាភិបាល​ នៅក្នុងជំនួបជាផ្លូវការមួយក្នុងខេត្តជាំងស៊ូ​ កាលពីថ្ងៃទី​ ២៥​ ខែតុលា​ ឆ្នាំ​២០១៨​ នេះ​ ឯ.ឧ​ យន្ត​ មីន​ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ​ បានដឹកនាំគណៈប្រតិភូ​ អញ្ជើញចុះហត្ថលេខាលើអនុស្សារណ:​ នៃការយោគយល់គ្នា​ ស្តីពីការបង្កើតសម្ព័នមេត្រីភាពខេត្តបងប្អូន​ រវាងខេត្តព្រះសីហនុ​ និងខេត្តជាំងស៊ូ​ នៃសាធារណ:រដ្ឋប្រជាមានិតចិន​។

សូមបញ្ជាក់ថា នៅក្នុងគោលការណ៏នៃអនុស្សារណៈនេះ​ បានចែងអំពីភាពជាដៃគូ​ ស្មើភាពគ្នា​ ការផ្តល់ផលប្រយោជន៏ដល់គ្នាទៅវិញទៅមក​ និងជាពិសេសការសហការធ្វើពាណិជ្ចកម្មរួមគ្នា​ ការជួយគ្នាលើការសង្គម​ និងរិតចំណងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ​ ជាដើម៕