ខ្មាស់គេណាស់...មានបុរសជនជាតិបរទេសមួយបានបង្ហោះសារថា រស់នៅស្រុកខ្មែរខ្លាចណាស់រឿងគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសជនជាតិបរទេសដូចជាខ្ញុំគឺចាំតែខុសជានិច្ច....បញ្ហាគឺ...
-

កាលពីពេលថ្មីៗនេះ មានករណីគ្រោះថ្នាក់មួយ ដែលធ្វើឲ្យមហាជនមានការមិនពេញចិត្តជាខ្លាំង ដោយសារតែជនបរទេសជិះម៉ូតូប៉ះជាមួយម៉ូតូ១គ្រឿងដែលបើកបរបញ្ច្រាស់ហើយបណ្តាលឲ្យក្មេងស្រីម្នាក់រងរបួសត្រង់ក្បាលស្រែកយំខ្លាំងនោះ។ 


យ៉ាងណាមិញនៅក្នុងករណីគ្រោះថ្នាក់នេះ មានមហាជនជាច្រើនធ្វើការិះគន់ចំពោះខាងម្តាយពុកក្មេងស្រី តែម្តង។  ប្រជាជនខ្មែរជាច្រើនក៏បានសូមណូមពរឲ្យពុកម្តាយ ក្មេងស្រីប្រគល់ប្រាក់ជូនជនបរទេសវិញ ហើយក៏ធ្វើការសុំទោសចំពោះរូបលោកផងដែរ។


ជាក់ស្តែងក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Timothy Welch​ ក៏បានបង្ហោះសារថា " ខ្ញុំបានរស់នៅកម្ពុជាអស់រយៈពេល 4 ឆ្នាំ​ ហើយរបៀបបើកបរភាគច្រើនគឺរញ៉េរញៃ និងគ្រោះថ្នាក់ណាស់។ ក្នុងនាមខ្ញុំជាជនបរទេស​ខ្ញុំតែងតែខ្លាចព្រោះខ្ញុំដឹងថាពេលមានគ្រោះថ្នាក់ចរាចរកើតឡើងគឺខ្ញុំជាជនជាតិបរទេសតែងតែខុសជានិច្ច....បញ្ហាគឺលុយរហូត".


ក្រោយបានបានស្តាប់ការបង្ហោះសាររបស់ជនបរទេសម្នាក់នេះធ្វើអោយខ្ញុំមានអារម្មណ៏ខ្មាស់គាត់ខ្លាំងណាស់៕