ស្ទឹងត្រែងៈ កាលពីវេលាម៉ោង ៦ៈ៣៥នាទីល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ នៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយអគ្គីភ័យ បានឆាបឆេះលេបត្របាក់ ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នងខូចខាតទាំងស្រុង។ ១.ឈ្មោះ ឌី នូចាន់ ភេទប្រុស អាយុ ៥២ឆ្នាំ ដែលមានទំហំផ្ទះ ទទឹង៩គុណនឹង២០ម៉ែត្រ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី ត្រូវបានខូចខាតទាំងស្រុង។ ២.ឈ្មោះ ហឿង ខាំទៀន ភេទប្រុសអាយុ ៤២ឆ្នាំ ដែលមានទំហំផ្ទះ ១០ម៉ែត្រគុណនឹង១៩ម៉ែត្រ ធ្វើអំពីឈើប្រកស៊ីប្រូ ត្រូវបានខូចខាតទាំងស្រុង។ ដោយឡែកចំនួន២ខ្នង ផ្ទះទៀតខូចខាតតិចតួច។

សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា កម្លាំងអន្តរាគមន៍ ពន្លត់អគ្គីភ័យ បានប្រើប្រាស់ ឡានទឹកបាញ់ទឹកអស់ចំនួន ៤ឡានទឹកនិងមានការ រសហការ ពីកម្លាំងប៉ុស្តិ៍រដ្ឋបាល ប្រជាពលរដ្ឋ បានជួយបូមទឹកទន្លេ ជាច្រើនជួយបាញ់ពន្លត់ និងបានគ្រប់គ្រងស្ថានការទាំងស្រុង នៅវេលាម៉ោង៧ៈ៣០នាទីយប់ ថ្ងៃដដែល។ ហេតុការណ៍អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋខាងលើនោះ មិនមានបណ្ដាលអោយ ប្រជាពលរដ្ឋ រងរបួស ឬក៏មានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ មូលហេតុឆេះមិនទាន់ដឹងច្បាស់ ៕



