លោកគ្រូទាយ រវល់តែទាយឲ្យគេ ភ្លេចទាយពីគ្រោះថ្នាក់ខ្លួនឯង!!! ទុស្សេខ្សែភ្លើង នៅលើអាសនៈ ផ្ទះគ្រូទស្សន៍ទាយនិងចូលរូប ឆេះខ្ទេចគ្មានសល់
តាកែវៈ កាលពីវេលាម៉ោង៣ៈ៥៥នាទីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ នៅភូមិព្រៃកប្បាស (ក) ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ម្ចាស់ផ្ទះឈ្មោះ មៀច សុខ ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។ មូលហេតុទុស្សខ្សែភ្លើងអាសនៈ (ម្តាយម្ចាស់ផ្ទះជាគ្រូទស្សន៍ទាយនិងចូលរូប)។ សម្ភារ:ខូចខាតរួមមានៈ ផ្ទះទំហំ៦ គុណ៨ម៉ែត្រ ជញ្ជាំងក្តារប្រកក្បឿងខូចទាំងស្រុង ប្រាក់៣.០០០.០០០រៀល ប្រាក់ដុល្លារ ៣.៦០០ដុល្លារ ម៉ាស៊ីនបូមទឹកចំនួន៤គ្រឿង និងស្រូវពូជចំនួន១៥ស្បោង។ ក្នុងកិច្ចប្រតិបត្តិការនេះប្រើប្រាស់ទឹកចំនួន៣ឡាន ៕




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។