(ព័ត៍មានបឋម) លិច​ទូក នៅខេត្តកណ្តាល បណ្តាល​ឲ្យ​ក្មេង៣នាក់ត្រូវបាត់ខ្លួន ២នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ ពេលនេះក្មេងៗបាត់ខ្លួន រក​មិនទាន់​ឃើញ​នោះទេ
-

កណ្តាលៈ (ព័ត៍មានបឋម) កាលពីវេលា​ម៉ោង១ៈ៣០នាទីរសៀល​ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​ភូមិ​លេខ៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល។ មានហេតុការណ៏ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង ដោយមាន​ករណី លិច​ទូក បណ្តាល​ឲ្យ​មនុស្ស៥នាក់ មាន​ទាំងចាស់ និង​ក្មេង បាន​ធ្លាក់​ចូលទៅក្នុង​ទឹក តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយសង្គ្រោះ​បាន២នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ នៅសល់ក្មេង៣នាក់​ទៀត រក​មិនទាន់​ឃើញ​នោះទេ ៕