អាជីវករ​ផ្សារ​ឯករាជ្យ២ ចំនួន១៧៦នាក់ ផ្ទុះ​តវ៉ា បន្ទាប់ពីលោក ឧកញ៉ា ព្រំ សុធី បានដាក់​បញ្ជា​ឲ្យ​អ្នកគ្រប់គ្រង​ផ្សារ បិទទ្វារច្រកចេញចូល​ផ្សារ ទាំងស្រុង ដោយ​មិន​អនុញ្ញាតិ​ឲ្យ​អាជីវករ​លក់ដូរ ក្នុង​ថ្ងៃបុណ្យ​ឡើយ​
-

ភ្នំពេញៈ កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុង​ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ៣ ខណ្ឌ​ពោធិ​សែន​ជ័យ។ បងប្អូន​អាជីវករ​ផ្សរ​ឯករាជ្យ២ ចំនួន១៧៦នាក់ ផ្ទុះ​ការតវ៉ា បន្ទាប់ពី​ប្រធាន​ផ្សារ​ខាងលើ​បិទទ្វារ​ច្រកចូល​ផ្សារ​ទាំងមូល មិន​ឲ្យ​ពួកគាត់​ចូល​លក់ដូរ សម្រាប់​ថ្ងៃបុណ្យ​ជាតិ។ 

តាម​អាជីវករ បាន​ឲ្យ​ដឹងថា ថែ​កែ​ផ្សារ មាន​លោក ឧកញ៉ា ព្រំ សុធី បានដាក់​បញ្ជា​ឲ្យ​អ្នកគ្រប់គ្រង​ផ្សារ បិទទ្វារច្រកចេញចូល​ផ្សារ ទាំងស្រុង ដោយ​មិន​អនុញ្ញាតិ​ឲ្យ​អាជីវករ​លក់ដូរ ក្នុង​ថ្ងៃបុណ្យ​ឡើយ ហើយ២លើក​មកហើយ​ដែល ខាង​ផ្សារ បិទទ្វារ​មិន​ឲ្យ​បងប្អូន​ចូលទៅ​លក់ដូរ បិទ​បណ្តាញ​ភ្លើង បិទ​ទឹក បិទ​បន្ទប់ទឹក។ តូប​លក់ដូរ​ក្នុង​ផ្សារ​ខាងលើ​មាន​ចំនួន១៧៦តូប ហើយ​មិនដឹងថា លោក​ប្រធាន ថៅកែ​ផ្សារ លោក ឧកញ៉ា ព្រំ សុធី មាន​ផែនការ​យ៉ាងណា មករា​រាំង​បងប្អូន​អាជីវករ គៀបសង្កត់​បងប្អូន​ប្រជាពលរដ្ឋ អ្នកលក់ដូរ មិន​ឲ្យ​ចូលទៅ​លក់ ក្នុង​ផ្សា​រខាង​លើ នា​ថ្ងៃបុណ្យ ថ្ងៃ​មន្ត្រីរាជការ​ឈប់សម្រាក​ទៅវិញ ខណៈដែល តូប ក្នុង​ផ្សារ​ខាងលើ បាន​លក់ ឲ្យ​ទៅ​ពលរដ្ឋ​អស់ហើយ ។

អាជីវករ បន្តទៀតថា ពួកគាត់​លក់ដាច់ តែ​ថ្ងៃ​ដែល​កម្មករ ឈប់សម្រាក នឹង​ហើយ កាលបើ ប្រធាន​ផ្សារ​បិទទ្វារ​ចឹ​ង តើ​ឲ្យ​ពួកគាត់​លក់ដូរ គ្រាន់​ចិញ្ចឹមជីវិត​ម្តេច​កើត​ទៅ បើ​ថ្ងៃ​ធម្មតា​លក់​មិន​ដាច់​ផង ៕