ភ្នំពេញ៖ កាលពីកន្លងទៅថ្មីៗនេះ មានហេតុការណ៍ដ៏គួរឲ្យហួសចិត្តមួយបានកើតឡើងកាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៨ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដោយជនបរទេស ជិះម៉ូតូប៉ះជាមួយម៉ូតូមួយគ្រឿងដែលកំពុងឆ្លងផ្លូវ បណ្តាលឲ្យក្មេងស្រីម្នាក់រងរបួសត្រង់ក្បាល រំពេចនោះជនបរទេសបានក្រាបសំពះលុតជង្គង់សុំទោសដល់ដីចំពោះគ្រួសារក្មេងស្រីដែលដួលពកក្បាល ហើយថែមទាំងដកលុយចេញពីហោប៉ៅទាំងអស់ដែលមានចំនួនប្រហែលជា ៨០ដុល្លាទៅឲ្យគ្រួសារក្មេងស្រីផងដែរ។
.jpg?1540830569)
ក្នុងនោះដែរ មានមហាជនជាច្រើនកុះករ បានសម្តែងនូវការមិនពេញចិត្តជាខ្លាំង ទៅលើគ្រួសារក្មេងស្រីដែលដួលពកក្បាល ហើយក៏បានបញ្ចេញជាមតិមួយចំនួនផងដែរដូចជាឲ្យគ្រួសារក្មេងស្រីសងលុយទៅជនបរទេសនោះវិញ និងឲ្យមានការសុំទោសជាសាធារណៈផងដែរ។ មិនតែប៉ុណ្ណោះក៏មានមនុស្សមួយចំនួនបានប្រកាសស្វែងរកជនបរទេសម្នាក់នោះដើម្បីធ្វើការប៉ះប៉ូវជំនួសក្រុមគ្រួសារក្មេងស្រីដែលបានដួលផងដែរ។
.png?1540830575)
យ៉ាងណាមិញ ស្តាប់ការបកស្រាយពី លោក សាន ប៊ុនធឿន ក៏បានសម្តែងអារម្មណ៏មិនពេញចិត្តជាខ្លាំងចំពោះគ្រួសារក្មេងស្រីផងដែរ ទើបលោកទ្រាំលែងបាន ហើយក៏ចេញមុខ Live ជាវីដេអូដោយបាននិយាយថា”គ្រាន់តែគ្រោះថ្នាក់តូចមួយសោះ ហើយបុរសជាជនបរទេសបានធ្វើការសុំទោសដល់ថ្នាក់ក្រាបសំពះលុតជង្គង់សុំទោសដល់ដីហើយ ទាំងដែលគាត់មិនបានខុសផង ថែមទាំងដកលុយចំនួន៨០ដុល្លាឲ្យទៀត គាត់បានសម្តែងនូវអាកប្បកិរិយាដ៏គួរសមបំផុតហើយ តែបែរជាអ្នកមីងម្នាក់នោះមិនព្រមអត់អោន ថែមទាំងចង្អុលជនបរទេសនោះទៀត ពិតជាហួសហេតុពេកហើយ”។
.png?1540830581)
ទស្សនាវីដេអូខាងក្រោម៖
.jpg?1540830608)
.jpg?1540830608)
.jpg?1540830608)
.jpg?1540830609)
.jpg?1540830609)
.jpg?1540830609)
.png?1540830609)
.png?1540830610)
.png?1540830611)
.png?1540830611)