បច្ចុប្បន្នការផ្ដល់លុយឲ្យគ្នាខ្ចីទទេដោយគ្មានលក្ខខណ្ឌ ឬជាថ្នូរនឹងការប្រាក់សមល្មម ឬលើសលប់ កំពុងពេញនិយមពីសំណាក់ប្រជាពលរដ្ឋមួយចំនួន។ ចំពោះអ្នកមិនមានអាជីពជាអ្នកចងការប្រាក់ឆ្អិនឆ្អៅ ឬមិនមែនជាតំណាងគ្រឹះស្ថានផ្ដល់កម្ចី តែងប្រឈមនឹងបញ្ហាមួយចំនួន។ រឿយៗ អ្នកមានលុយល្មមៗមួយចំនួន ស្បថលែងចង់ឲ្យគ្នាឯងពាក់ព័ន្ធរឿងលុយ ព្រោះតែពិបាកទាវិញ ដូចអូសឫស្សីបញ្ច្រាសចុង។ មានន័យថា ទាំងដើម ទាំងការ ឬអ្នកខ្ចីខ្លះស៊ីដាច់ទាំងអស់ ដែលស្របទៅនឹងសុភាសិតខ្មែរ “ ប្រាក់ក៏បង់ ថង់ក៏ដាច់ ”។
កាលពីពេលថ្មីៗនេះមានគណនីហ្វេសបុកមួួយមានឈ្មេាះថា"Ah Lita Pink Pink"បានសរសេររៀបរាប់ថា:

សុំបងប្អូនជួយបើមានបងប្អូនណាជួបនារីម្នាក់នេះជួយផ្តល់ជាតំណឹងដល់នាងងខ្ញុំនឹងមានសាគុណ1000$ជូនដល់បងប្អូន បើឈានដល់ការចាប់ខ្លួនបាន ព្រោះនារី1នាក់នេះបានបោកលុយនាងខ្ញុំអស់19000$ ហើយស៊ែកស្អុយ17500$ ដឹងថាស៊ែកស្អុយរករឿងគាត់ គាត់យំអង្វរសុំទុកពេល ដោយតំបូងយើងជាមិត្តភ័ក្រ្តគ្នា ពេលគាត់ពិបាកគាត់យំអង្វរអោយនាងខ្ញុំជួយ នាងខ្ញុំអាណិតដោយយល់ថាមិត្តភ័ក្រ្តខំជួយអោយខ្ចីលុយអស់ពីខ្លួន អោយតែបានលុយអោយធ្វើអីក៏បានដែល តែនាក់នេះមិនបានយល់ដល់ទឹកចិត្តខ្ញុំដែលខំរកលុយត្រុកៗជំនេញបន្តិចបន្តួចខំសន្សំ យកលុយមកជួយ បែជាខ្ចីហើយឡូវរត់គិចខ្លួនបាត់ រយះពេល1ឆ្នាំហើយនាងខ្ញុំទុកពេលអោយ តែពេលនេះល្មមចេញមុខដោះស្រាយហើយសងកម្លាំងញើសឈាមនាងខ្ញុំមកវិញ ហើយ តែបើគិតចង់រត់គិចបែបនេះសុំអោយរត់ទៅដោយមានក្តីសុខណា ដែលបានបោកប្រាស់សុីកម្លាំងញើសឈាមគេគ្រប់គ្នា សូមផ្តាំទៅបងប្អូនដែលស្គាល់នារីម្នាក់នេះ បើជួបគេចបានគេចទៅ ព្រោះគេពូកែនិយាយសំដែងណាស់បងប្អូន ?កម្មពៀរមានពិតមិនចាំជាតិក្រោយនាងអើយនាងជាតិនេះនាងឯងរស់មិនបាន 41 41 41


