ជួយស៊ែរបន្តផង! បងស្រីម្នាក់ បានជួបជនបរទេស ហើយសំណេះសំណាលគ្នា ដោយគាត់និយាយថា គាត់បារម្ភខ្លាំងបំផុតគឺក្មេងស្រី ខ្លាចគាត់មានបញ្ហា ថែមទាំង...(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ កន្លងទៅថ្មីៗនេះ ពិតជាធ្វើឲ្យមហាជនសោកស្តាយចំពោះរឿង គ្រោះថ្នាក់ចរាចរណ៍ដោយជនបរទេស ជិះម៉ូតូប៉ះជាមួយម៉ូតូមួយគ្រឿងដែលកំពុងឆ្លងផ្លូវ បណ្តាលឲ្យក្មេងស្រីម្នាក់រងរបួសត្រង់ក្បាល រំពេចនោះជនបរទេសបានក្រាបសំពះលុតជង្គង់សុំទោសដល់ដីចំពោះគ្រួសារក្មេងស្រីដែលដួលពកក្បាល ហើយថែមទាំងដកលុយចេញពីហោប៉ៅទាំងអស់ដែលមានចំនួនប្រហែលជា ៨០ដុល្លាទៅឲ្យគ្រួសារក្មេងស្រីផងដែរ។

បន្ទាប់ពីហេតុការណ៍នេះ​បានកើតឡើង ស្រាប់តែម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ZH Cathy បានបង្ហោះថា “ថ្ងៃនេះបានជួបជនបរទេសដែលមានបញ្ហាប៉ះគ្នាជាមួយក្មេងស្រីកាលពីប៉ុន្មានថ្ងៃមុន​ដោយចៃដន្យហើយក៏បានជួបនិយាយជាមួយគាត់ប៉ុន្មានមាត់ទាក់ទងនឹងរឿងនេះដោយសាររឿងនេះកំពុងតែល្បីខ្លាំងក្នុងបណ្តាញហ្វេសប៊ុក​ ។ 

ពេលបាននិយាយជាមួយគាត់ឃើញថាគាត់គឺជាមនុស្សដែលរួយរាយរាក់ទាក់​ និងមានចិត្តល្អណាស់​ សំដីនិងកាយវិការគឺពិតជាគួរអោយគោរព​ និងជាមនុស្សដែលមានទំនួលខុសត្រូវ។ តាំងនាមប្រជាពលរដ្ឋខ្មែរម្នាក់ខ្ញុំបានសុំទោសគាត់ហើយក៏បានប្រាប់គាត់ថាប្រជាជនកម្ពុជាយើងទាំងមូលពិតជាមានការសោកស្តាយចំពោះរឿងនេះណាស់​ ហើយបាននិយាយប្រាប់គាត់ដែរថាមានមនុស្សជាច្រើនកំពុងស្វែងរកគាត់ដើម្បីសុំទោសជំនួសគ្រួសារក្មេងស្រី​ ហើយក៏មានអ្នកខ្លះទៀតចង់ឧបត្ថមប្រាក់សងគាត់វិញ​ ខ្លះចង់ចេញលុយអោយគាត់ទៅដើរលេងនៅកោះកុង​ .ល.​ គាត់ពិតជារំភើបនិងអរគុណពោះសន្តានចិត្តប្រជាជនកម្ពុជាទាំងអស់ដែលមានចិត្តល្អចំពោះគាត់​។ គាត់ថាពេលនោះគាត់មិនបានគិតថាអ្នកណាខុសអ្នកណាត្រូវឡើយគឺគាត់បារម្ភខ្លាំងបំផុតគឺក្មេងស្រីខ្លាចគាត់មានបញ្ហាអ្វីម៉្យាងនេះជាគ្រោះថ្នាក់លើកទីមួយដែលគាត់ជួបប្រទះនៅស្រុក​យើង​ ចឹងគាត់មានការភិតភ័យខ្លាំង​ សូម្បីនិយាយជាមួយខ្ញុំក៏នៅមានការភ័យតិចតួចដែរ​ តែអារម្មណ៍នេះបានបាត់ទៅវិញនៅពេលលឺយើងថាប្រជាជនយើងមានការអាណិតនិងចង់ជួយគាត់​ ??? សុំអធ្យាស្រ័យផងវីឌីអូនេះគឺថតបានតែពាក់កណ្តាលដោយសារនិយាយបានពាក់កណ្តាលហើយទើបអ្នកថតចាប់ផ្តើមថត​ ???”។

ទស្សនាវីដេអូខាងក្រោម៖