សូមសរសើរទឹកចិត្ត ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ពិតជាចិត្តល្អមែនទែន !
ណារ៉ា
-

ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ជាបុគ្គលមួយរូបទទួលបានការស្រលាញ់ចូលចិត្តពីសំណាកប្រជាពលរដ្ឋខ្មែរពិសេសគឺបងប្អូនកម្មករ ព្រោះជានិច្ចកាលឯកឧត្តមបណ្ឌិតតែងចុះសួរសុខទុក្ខក៏ដូចជាឧបត្ថម្ភថវិកា និងសម្ភារៈដើម្បីជួយសម្រួលការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។

ជាក់ស្ដែងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះបានឯកឧត្តមបណ្ឌិតបានជួយស្រ្ដីផ្នែកអនាម័យចំនួន​ពីរនាក់ហើយក៏បានអោយប្រាក់បន្ដិចបន្ដួចដើម្បីភ្លក់រសជាតិកាហ្វេប្រេនផងដែរ ។

ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានរៀបរាប់លើបណ្ដាញសង្គមថា៖ «ជួប​កម្មករ​ផ្នែក​អនាម័យ​ពីរ​នាក់​សុទ្ធតែ​ធ្លាប់បោក​យកកូន​គេបានមួយម្នាក់​ ជាងដប់ឆ្នាំហើយអត់ដែល​ស្គាល់​ជាតិ​ព្រះនិងគេទេ​ រង់ចាំមើលក្រែងលោមាន​បុរស​ណាស់​មានចំណាប់​អារម្មណ៍​អត់មានសោះ​ យូរៗ​និក​ឃើញ​ម្តង​ដែរ​ចេះតែទ្រាំអត់តាម​យថាកម្ម​ទៅ មកធ្វើ​អនាម័យ​ជិត​ហាងកាហ្វេ​នេះយូរឆ្នាំហើយ​មិនដែលដឹងរស់ជាតិ​អីម្តងទេ​ ខ្ញុំ​ប៉ាវ​អៃឡាតេ​ម្នាក់​មួយកែវមិនព្រមយកទេចង់បាន​លុយទៅ​ចិញ្ចឹម​កូន​វិញ​ អីចឹង​ថែមលុយអោយ​ប្រាំ​ដុល្លារ​ម្នាក់​ទៀត​ដើម្បី​អោយស្គាល់​រស់ជាតិ​ការហ្វេ​ប្រេននិងគេ​ ។ »