ប្រជាពលរដ្ឋ ខណ្ឌពោធិ៍សែនជ័យ សូមណូមពរដល់លោកអភិបាលខណ្ឌ ជួយពិនិត្យមើលបញ្ហាសំរាមក្លិនស្អុយទាំងនេះផង..!!!
ភ្នំពេញៈ ប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងចាស់ដៃ ចំពោះបញ្ហាសំរាម នៅតាមដងផ្លូវដែលបង្កឲ្យមានក្លិនស្អុយ ប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង។ ទីតាំងសំរាមនេះ ស្ថិតនៅក្នុងភូមិព្រៃទារ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ សូមធ្វើការសូមណូមពរដល់លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ សូមជួយពិនិត្យមើលចំពោះបញ្ហានេះផង ៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។