ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា My Mother Sold My Virginity បានបង្ហោះវីដេអូនិយាយពី នារីដ៏កម្សត់ម្នាក់ ត្រូវម្តាយបង្ខំចិត្តឲ្យទៅរកស៊ីផ្លូវភេទពេលយប់ បន្ទាប់ពីចេញពីសាលារៀន ហើយម្តាយលក់ទៅឲ្យគេ វីដេអូនេះធ្វើឲ្យមហាជនមានការអាណិតអាសូរដល់នារីរងគ្រោះ។

ក្នុងនោះដែរ បន្ទាប់ពីមានការចែកចាយវិដេអូមួយនេះពេញបណ្តាញសង្គមហ្វេសប៊ុករួចមក ខណៈពេលនេះក៏មាននារីម្នាក់ចេញមកធ្វើការបកស្រាយ ពីចំងល់របស់មហាជន ក៏ដូចជា អ្នកលេងបណ្តាញសង្គមឲ្យបានយល់ច្បាស់។

នារីវ័យក្មេងរូបនោះក៏បានចេញមកស្រាយ ដើម្បីបញ្ជាក់ប្រាប់ទៅមហាជនដែលថា "នេះមិនមែនជារឿងពិតនោះទេ នេះគ្រាន់តែជាការសម្តែងប៉ុនណោះ"។

គ្រាន់តែនៅក្នុងនោះគេមិនបានប្រាប់ថា វីដេអូដែលនឹងចេញនោះ មានចំណងជើងអ្វីតែប៉ុណ្ណោះ ដូច្នោះហើយនាងក៏សុំឲ្យមហាជនឈប់យល់ច្រឡំទៀត មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានអរគុណដល់ការព្រួយបារម្ភពីមហាជន និងអ្នកមានចិត្តធម៌ចង់ជួយដល់នាងផងដែរ។






ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖