កុំភ្លេចជួយគាំទ្រផង...អាចារ្យធំ ប្រកាសថា សាលាសិល្បៈហ៊្វូណននិងរៀបចំកម្មវិធីទិវាបេតិកភណ្ឌខ្មែរនៅថ្ងៃ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ នេះ លើគណនីហ្វេសប៊ុករបស់លោកអាចារ្យធំ បានបង្ហោះសារដង្ហោយរកការគាំទ្រតាមរយៈការបណ្តាញសង្គមដោយសោកបានសរសេរថា "សិល្បៈគឺជាព្រលឹងជាតិ តំណាងអោយជាតិ ដូច្នេះយើងនាំគ្នាលើកស្ទួយនិងថែរក្សាទាំងអស់គ្នា!!"។
លោកបានបន្តទៀតថា "ដើម្បីអបអរសាទរខួប១៥ឆ្នាំរបាំក្បាច់បុរណខែ្មរ ខួប១៣ឆ្នាំល្ខោនស្រមោលស្បែកធំ និងខួប២ឆ្នាំចាប៊ីដងវែងខ្មែរ ចូលជាសម្បត្តបេតិកភណ្ឌអរូបីនៃមនុស្សជាតិដោយអង្ការ UNISCO សាលាសិល្បៈហ៊្វូណននិងរៀបចំកម្មវិធីទិវាបេតិកភណ្ឌខ្មែរលើកទី៤នៅថ្ងៃទី៨ដល់១៤ខែធ្នូឆ្នាំ២០១៨នៅវត្តភ្នំ"។







ប្រភព៖ អាចារ្យធំ នគររាជ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។