ធ្វើបុណ្យទាន់ខែភ្លឺ...បុរសសង្ហារម្នាក់ បានរៀបអាហារកញ្ចប់ និងទឹកសុទ្ធ ដើម្បីចែកជូនដល់លោកពូ អ្នកមីង ដែលយកចិញ្ចើមផ្លូវធ្វើជាផ្ទះ ពេលបានស្តាប់លឺពាក្យថា ឃ្លាន និងពាក្យអរគុណចេញពីមាត់គាត់ ពិតជា...
-

មនុស្សយើងម្នាក់រស់នៅក្នុងសង្គមបច្ចុប្បន្ន ត្រូវចេះជួយគ្នា មិនថាអ្នកមានអ្នកក្រ ជនពិការអ្វីទេ អ្វីដែលយើងអាចធ្វើបាន មានលទ្ធភាពហើយ កុំរង់ចាំពេលនេះពេលនោះ ព្រោះថាជីវិតមនុស្សមិនដែលពិតប្រាកដនោះទេ។


ជាក់ស្តែងនាពេលបច្ចុប្បន្នមានពុកម៉ែ បងប្អូនប្រុសស្រី ជាច្រើន តែងតែបានជួយដល់ជនក្រីក្រ និងអ្នកដែលមានជីវភាពខ្សត់ខ្សោយជាងខ្លួន។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "មិនមែនជាថ្ងៃពិសេសអីទេ គ្រាន់តែចង់ធ្វេីបុណ្យដល់ចាស់ៗ ពេលដែលយេីងយកអោយគាត់សប្បាយចិត្តណាស់និយាយទាំងញ័រមាត់ អរគុណហេីយចៅអេីយតាំងពីព្រឹកមករកលុយអត់បានទេ ទិញបានបាយហូបតែ៥០០រៀលទេ ពិននឹងគឺឆ្ងាញ់សំរាប់គាត់ហេីយសូម្បីតែកន្លែងដេកក៏គាត់គ្មានផង លឺបែបនឹងអាណិតណាស់ មានតែធ្វេីបុណ្យទេដែលសប្បាយចិត្តជាងគេ គឺសប្បាយចិត្តខ្លាំងម៉ង ហេីយចិត្តជ្រះថ្លាទៀត ??????"


យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស ក៏បានរៀបចំអាហារប្រអប់សម្រាប់ជូនលោកពូ អ្នកមីង ដែលគាត់រស់នៅក្នុងភាពលំបាក ។ គួរ​បញ្ជាក់​ផង​ដែរ​ថា បុរស​ខាង​លើ​​បាន​វេច​បាយ​សាច់​ជ្រូក​ពង់​ទា​ ព្រម​ទាំង​ទឹក​សុទ្ធ​ដើរ​ជូន​ចាស់​នៅ​ពេល​យប់​មាន​ដូច​ជា​តា​ៗ​ធាក់​ស៊ីក្លូ ឬ​ជន​អនាថា​ជា​ដើម​​ ក្នុង​ខណៈ​ពេល​ដែល​ពួក​គាត់​លំបាក ​គឺ​ចំ​ពេល​ដែល​ពួក​គាត់​កំពុង​តែ​ឃ្លាន​ និង​មិន​មាន​កន្លែង​សម្រាប់​សម្រាក​ គឺ​អ្នក​ខ្លះ​ត្រូវ​គេង​នៅ​នឹង​ចិញ្ចើម​ផ្លូវ​ទៀត​ផង​។ ពេល​ដែល​លោក​អ្នក​បាន​ទទួល​ទាន​របស់​ឆ្ងាញ់ៗ​ហើយ​នៅ​សល់ ​គួរ​គិត​ដល់​អ្នកក្រ​ខ្លះ​​ក៏​ល្អ​ដែរ៕


ប្រភព៖ Ah Rat