ភ្នំពេញ ៖ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៨ បុរសជនជាតិអ៊ីស្រាអ៊ែលម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើហិង្សា និងបង្ហោះរូបអាសអាភាសរបស់នារីរងគ្រោះជាសង្សារ និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យត្រូវបានលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការដោះលែងវិញហើយ នៅល្ងាចថ្ងៃដដែល ។
.jpg?1540886034)
ជនសង្ស័យឈ្មោះ Tom Steinmets ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិអ៊ីស្រាអ៊ែល មុខរបរជាពាណិជ្ជករចេញ-ចូលរកស៊ីនៅស្រុកខ្មែរ ។ ចំណែកជនរងគ្រោះក្នុងសំណុំរឿងនេះ ឈ្មោះ ញឹម សុខឡេង ភេទស្រី អាយុ២២ឆ្នាំ ជាជនជាតិខ្មែរ ។
តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលបានដាក់ពាក្យប្តឹងចូលសមត្ថកិច្ចបញ្ជាក់ថា ក្នុងអំឡុងឆ្នាំ២០១៦ នាងបានស្គាល់ឈ្មោះ Tom Steinmets តាមរយៈការលេងហ្វេសប៊ុក ។ លុះដល់ថ្ងៃទី១៧ វិច្ឆិកា ២០១៧ អ្នកទាំងពីរបានជួបគ្នា និងស្មោះស្ម័គ្រស្រឡាញ់គ្នាព្រមព្រៀង រស់នៅជាមួយគ្នាជាប្តី-ប្រពន្ធ តែមិនបានរៀបការនោះទេ ។
.jpg?1540886087)
ពេលបញ្ចូលជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ នារីរងគ្រោះ ក៏បានធ្វើសន្និសីទកាសែតមួយ នៅមុខសាលាដំបូងរាជធានីភ្នំពេញផងដែរ ដើម្បីអំពាវនាវរកយុត្តិធម៌ ដែលខ្លួនបានរងការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តពីសំណាក់បុរសអ៊ីស្រាអ៊ែលជាសង្សារ ។
.jpg?1540886091)
តែនារីរងគ្រោះបានត្រឹមតែប្តឹងតែប៉ុណ្នោះ ចុងក្រោយជនសង្ស័យត្រូវបានដោះលែងឲ្យមានសិទិ្ធសេរីភាពវិញ ។ កត្តានេះហើយ ធ្វើឲ្យនារីរងគ្រោះរស់នៅដោយភ័យខ្លាច ព្រោះអតីតសង្សារអាចនឹងតាមធ្វើបាបបន្តទៀត ក្រោយតុលាការដោះលែងឲ្យមានសេរីភាពវិញ។
ក្នុងនោះដែរ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់បុរសជនជាតិអ៊ីស្រាអ៊ែល បានសរសេរសារបង្ហោះ នៅម៉ោង១០ និង១៧នាទីព្រឹកថ្ងៃទី៣០ ខែតុលា នេះថា «good morning,Sometimes in life we pay an hefty price for being too good. Everything is ok now, im home, more details will follow soon. Thank you for your support.
ខ្ញុំមិនអីទេគ្រប់យ៉ាងល្អជាធម្មតា ពត៌មានបន្ថែមនឹងបកស្រាយជួនឆាប់ៗ»
.jpg?1540886097)
ដោយសារករណីខាងលើនេះ នាងបានទូន្មានទៅនាងពិសី ឱ្យបញ្ឈប់សកម្មភាព ព្រោះពាក់ព័ន្ធរឿងបរិហារកេរ្តិ៍ ។ ផ្ទុយទៅវិញឈ្មោះ Tom Steinmets បានយករូបអាសអាភាសនោះ ចែកចាយបន្តតាមរយៈសារអេឡិចត្រូនិក (Messenger) ឲ្យទៅមិត្តភក្តិពួកគេច្រើននាក់បានឃើញ ដែលរូបនាងមិនបានដឹង ។
.jpg?1540886103)
ក្រោយមក មិត្តភក្តិនោះផ្ញើរូបអាក្រាតនោះឲ្យនាងមើល ទើបដឹងថា ឈ្មោះ Tom Steinmets បានយករូបភាពរួមភេទជាមួយនាងនោះ ឲ្យទៅនាងពិសីជាកូនចិញ្ចឹម ឱ្យបង្ហោះក្នុងសង្គមហ្វេសប៊ុក ។ មិនតែប៉ុណ្ណោះ Tom Steinmets នៅបានគំរាមយកលុយនាងរហូត បើនាងមិនឲ្យទេ ខ្លួននិងធ្វើរឿងអ្វីមួយមិនល្អលើនាងកាន់តែអាម៉ាស់ទៀត ។ ជាក់ស្តែងគឺ Tom Steinmets បានយករូបភាពរួមរ័កជាមួយគ្នា កាលនៅជាប្តីប្រពន្ធបង្ហោះចែកចាយឲ្យអ្នកផ្សេងតៗគ្នា ដែលធ្វើឲ្យកិត្តិយសនាង និងក្រុមគ្រួសាររងភាពអាម៉ាស់បំផុត ។
.jpg?1540886116)
.jpg?1540886116)
.jpg?1540886116)
.jpg?1540886116)
.jpg?1540886116)
.jpg?1540886116)
.jpg?1540886117)
.jpg?1540886117)
.jpg?1540886117)