បុរសចិត្តខ្លាំង!!! មន្ត្រីនគរបាលម្នាក់ ចុះអន្តរាគមន៍គេឈ្លោះគ្នា រួចទាញទូរស័ព្ទថត ត្រូវគេវាយមួយពិលបែកចិញ្ចើមខាងស្ដាំ
-

កណ្តាលៈ កាលពីវេលាម៉ោង៩ៈ១៥នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅតូបលក់ដូរ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ មានករណី​ហិង្សា ដោយចេតនាមួយបានកើតឡើង ដោយជនរងគ្រោះមាន​ឈ្មោះ អ៊ឹប សុខខឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរនគរបាល នៅភូមិព្រៃទទឹង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជាមន្ត្រីនគរបាលចុះអន្តរាគមន៍គេឈ្លោះគ្នា រួចទាញទូរសព្ទថត ក៏ត្រូវជនសង្ស័យមានឈ្មោះ សឿង សុខឡុន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករលក់សាំង នៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ វាយមួយពិល បណ្ដាលឲ្យបែកចិញ្ចើម។

​នៅមុនពេលកើតហេតុ ជនរងគ្រោះបានបានទទួលព័ត៌មានថា នៅចំណុចខាងលើ មានករណីឈ្លោះប្រកែកគ្នា ក៏ចុះទៅអន្តរាគមន៍ពេលចុះទៅដល់កន្លែងកើតហេតុ ស្រាប់តែឃើញមនុស្សជាច្រើនសុទ្ធតែស្រវឹងចោមរោមទៅលើឈ្មោះភួង ផូ ទើបខ្លួនឃាត់​តែឃាត់មិនស្តាប់ក៏បានយកទូរស័ព្ទថត។ ស្រាប់តែជនសង្ស័យមកពីក្រោយយកពិលវាយមកលើជនរងគ្រោះ១ពិល បណ្តាលឲ្យបែកចិញ្ចឹមខាងស្តាំតែម្តង​។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕