ខែធ្លាក់ខ្យល់ហើយ បងប្អូន មេត្តាប្រុងប្រយ័ត្ន ចំពោះភ្លើងចង្កាន់ផង!!! ផ្ទះមួយខ្នងត្រូវអគ្គីភ័យឆាបឆេះគ្មានសល់ រួមទាំងសម្ភារៈ ក្នុងស្រុកស្ទឹងត្រង់
-

កំពង់ចាមៈ ​ផ្ទះមួយខ្នងដែលត្រូវអគ្គីភ័យឆាបឆេះ ​មានទំហំ៦ម៉ែត្រ×១២ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង ដែលមានម្ចាស់ផ្ទះឈ្មោះ ប៉ូច ច្រា ភេទប្រុស អាយុ៥៨ឆ្នាំ និងប្រពន្ធឈ្មោះ ឃឹម ឡុំ អាយុ៥៩ឆ្នាំ ស្ថិតនៅភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ កាលពីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ។

ករណីអគ្គិភ័យនេះ បណ្ដាលឲ្យខូចខាតទាំងស្រុង និងខូចខាតបាត់បង់សម្ភារៈរួមមាន ស្រូវចំនួន២៩បេ អង្កចំនួន​២បេ=១០០គីឡូក្រាម ប្រាក់ដុល្លារចំនួន២០០ដុល្លារ ​ប្រាក់រៀល២,៥២០,០០០រៀល កងដៃផ្លាកទីន​១គូរ ទម្ងន់​៤ជី មាសចំនួន៣ជី ទូរទស្សន៍១ ធុងបាស់១ តុ១ ទូ១ កង់២គ្រឿង ថាឡេថង១គ្រឿង ទុយោទឹកចំនួន៨០កង់ ក្តារចំនួន១គីប ជ្រូក១ក្បាល និងសំលៀកបំពាក់មួយចំនួនធំ។ ​អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ករណីអគ្គិភ័យនេះ ប្រើប្រាស់ទឹកអស់ចំនួន២ឡានទើបរលត់ និងមិនមានឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ ៕