ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយករថយន្តមួយគ្រឿងបានសម្រេច និងរក្សាទុកអស់រយះពេល៣ថ្ងៃ ទើបម្ចាស់តាមរកឃើញនៅទល់មុខមន្ទីពេទ្យព្រះអង្គឌួង ក៏ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ នឹងឡោមព័ទ្ធចាប់បានជនសង្ស័យម្នាក់ភ្លាមៗ នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ១១៨ កែងផ្លូវព្រះនរោត្ដម ( ទល់មុខមន្ទីពេទ្យអង្គឌួង ) ស្ថិតក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ជនសង្ស័យដែលបានលួចរថយន្ដមានឈ្មោះ(រឿនសម្ផស្ស )អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តបង្កបានប្រាប់ឲ្យដឹងថា រថយន្តរបស់ជនរងគ្រោះម៉ាក ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2M-5759 ត្រូវជនសង្ស័យលួចយកនៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ត្រង់ចណុចមុខផ្ទះជនរងគ្រោះ ដែលស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ លុះមកដល់នៅរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ក៏ប្រទះឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៍ខ្មៅដែលបិទស្កុតពណ៍ស ពាក់ស្លាក់លេខភ្នំពេញ 2.AH 1637 ជាស្លាក់លេខក្លែងក្លាយ ចតទុកចោលនៅតាមបណ្ដោយផ្លូវ១១៨ កែងផ្លូវនរោត្ដម ( ទល់មុខមន្ទីពេទ្យអង្គឌួង ) សង្ស័យដូចនេះ ក៏គាត់យកតេឡេ រថយន្តចុចសាកមើលស្រាប់រថយន្តនោះលោតភ្លើងសញ្ញា ហើយក៏យកកូនសោរទៅចាក់ថ្វាររថយន្តគឺប្រាកដណាស់ជារថយន្តរបស់គាត់ ទើបប្ដឹងសម្ថកិច្ចចុះមកដល់ទីតាំងកើតហេតុខាងលើ រួចបានឡោមព័ទ្ធចាប់បានជនសង្ស័យម្នាក់ភ្លាមៗផងដែរ។

ក្រោយកើតហេតុ សម្ថកិច្ចមូលដ្ធានបានកសាងសណុំរឿងបញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាង ទៅស្នងការនគរបាលជាតិនៃរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕








ដោយ៖ ភត្រ្តា