តណ្ហាពុះកញ្ជ្រោល!!! ចាប់ក្មេងស្រី មិនទាន់គ្រប់អាយុ បិទមាត់ និងចងជើងរំលោភបានសម្រេច៣ដង យ៉ាងព្រៃផ្សៃ នៅខេត្តព្រះវិហារ ត្រូវកម្លាំងនគរបាល ចាប់វាយខ្នោះបញ្ជូនទៅតុលាការ
-

ខេត្តព្រះវិហារៈ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ លោកវរសេនីយ៍ទោ គង់ គា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។ ក្រោយពីទទួលពាក្យបណ្ដឹងឈ្មោះ សឿ សារ៉ាន់ អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ត្រូវជាឪពុកក្មេងស្រីរងគ្រោះ។ បានដាក់ពាក្យប្តឹងឈ្មោះ អឿ អាត អាយុ៤៧ឆ្នាំ មុខរបរកសិករ។ ដោយបានរំលោភកូនស្រីរបស់គាត់ឈ្មោះ ស.ស.ន អាយុ១៤ឆ្នាំ រហូតបានសម្រេចជាច្រើនដង។ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានសម្រេចបញ្ជូន ជនសង្ស័យ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

តាមចម្លើយក្មេងស្រីរងគ្រោះ បានរៀបរាប់់ប្រាប់សមត្ថកិច្ចថា ជនសង្ស័យបានចាប់រំលោភនាង៣ដងមកហើយ តែនាងមិនចាំថ្ងៃខែទេ។ នាងបានរៀបរាប់ថា នៅខែតុលា ឆ្នាំ២០១៨ ពេលដែលនាងទៅរកអុស ស្រាប់តែជនសង្ស័យ បានចាប់រំលោភនាងបានម្តង ដោយចាប់ផ្តួលទៅលើដី រួចយកកៅអៀកបិទមាត់ និងចាប់ចងជើង។ លើកទី២ រំលោភក្រោយផ្ទះក្រោមដើមអំពិល និងលើកទី៣ ពេលនាងកំពុងតែដាំបាយក្នុងផ្ទះម្នាក់ឯង។ ក្មេងស្រីរងគ្រោះបានបន្តថា ពេលធ្វើសកម្មភាពរំលោភរួចម្តងៗ ជនសង្ស័យតែងគំរាមនាងមិនឲ្យនិយាយ ប្រាប់អ្នកណា បើហ៊ាននិយាយប្រាប់ គេនឹងសម្លាប់ចោល។

ចំណែកជនសង្ស័យបានសារភាព នៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះពិតប្រាកដមែន។ ផ្អែកតាមចម្លើយរបស់ក្មេងស្រីរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានបញ្ជាក់ថា សកម្មភាព និងទង្វើដែលជនសង្ស័យ បានប្រព្រឹត្តទៅលើជនរងគ្រោះ បទល្មើសនេះមានចែង និងផ្តន្ទាទោសដោយមាត្រា២៣៩ និងមាត្រា២៤១ ក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ៕