នាវាចម្បាំងមួយគ្រឿង ដែលសល់ពីសម័យសង្រ្គាមចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ បានរៀបចំដាក់តាំង នៅសួនច្បារកោះកុង ត្រើយខាងកើត ក្បែរគល់ស្ពាន នៅក្នុងពិធីបុណ្យ.....
-

កោះកុងៈ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភមិន្ទ។ រដ្ឋបាលខេត្តកោះកុង បានរៀបចំដាក់តាំងនាវាចម្បាំងមួយគ្រឿង ដែលសល់ពីសម័យសង្រ្គាមចន្លោះឆ្នាំ1970 ដល់ឆ្នាំ1975 នៅទីតាំងសួនច្បារកោះកុងត្រើយខាងកើត ក្បែរគល់ស្ពាន។ 

បើតាមមន្រ្តីសាលាខេត្តកោះកុងបានឲ្យដឹងថា នាវាចម្បាំ ដែលយកមកដាក់តាំង បង្ហាញជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទស្សនាកំសាន្ត នៅក្នុងពិធីបុណ្យសមុទ្រ ដែលប្រព្រឹត្តទៅនៅពាក់កណ្តាលខែធ្នូចុងឆ្នាំនេះ គឺជាប្រភេទនាវាចម្បាំង ម៉ាក PCS ផលិតនៅសហរដ្ឋអាមេរិក ក្នុងចន្លោះពីឆ្នាំ1970 ទៅឆ្នាំ1975 ហើយកន្លងមក ត្រូវបានខូចប្រើប្រាស់លែងកើត ទុកចោលនៅទីតាំងជួសជុលទូកមួយកន្លែង ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ មន្រ្តីដដែលបានថ្លែងបញ្ជាក់ថា ទីតាំងដាក់តាំងនាវា នឹងមានការតុបតែងលម្អ ដូចជា ការ លាបថ្នាំ រចនាម៉ូត ដាំដើមឈើ ដើមផ្កា និងដាក់អំពូលភ្លើងអគ្គីសនីបំភ្លឺជាដើម។

សូមបញ្ជាក់ថា ខេត្តកោះកុងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំពីធីបុណ្យសមុទ្រលើកទី07ជុំទី02ចាប់ពីថ្ងៃទី14ដល់ថ្ងៃទី16ខែធ្នូឆ្នាំ2018 ដោយមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៕