មុខសញ្ញាក្រុមចោរលួចគាស់ផ្ទះ នាពេលរាត្រីវ័យក្មេង ចំនួន​បួននាក់ ត្រូវបានកម្លាំងជំនាញ ធ្វើការឃាត់ខ្លួន ក្នុងស្រុកសំរោងទង
-

កំពង់ស្ពឺៈ មុខសញ្ញាក្រុមលួចគាស់ផ្ទះនាពេលរាត្រី ចំនួន​បួននាក់ ត្រូវបានកម្លាំងជំនាញនៃការិយាល័យ​ នគរ​បា​ល​ព្រហ្មទណ្ឌកម្រិតស្រាល ចុះសហការជាមួយ​កម្លាំងអធិការដ្ឋាន នគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួនក្រោមកិច្ចចង្អុលការដឹកនាំបញ្ជាផ្ទាល់ពី​លោកឧត្ដមសេនីយ៍ទោ​សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ។

ជនសង្ស័យទាំងបួនខាងលើមានឈ្មោះ ទី១.ឈ្មោះឡឹម ង៉ុកខា​យ ហៅភាក់ ហៅ​អាយួន ភេទ​អាយុ​ ២២​ឆ្នាំ ស្នាក់​នៅភូមិត្រពាំង​គ​ង ឃុំត្រពាំងគង ស្រុកសំ​រោងទង មុខរបរ​ មិនពិត​ប្រាកដ​។ ២.ឈ្មោះភឹម គឹម​ហេ​ង ហៅអេង ភេទ​ស្រី អាយុ​ ៣២​ឆ្នាំ ស្នាក់​នៅ​ភូមិត្រពាំងគង ឃុំត្រពាំ​ងគង ស្រុកសំរោង​ទ​ង មុខ​រប​រ​មិនពិតប្រាកដ​។ ៣.ឈ្មោះម៉ៅ វីត ភេទ​ប្រុស អា​យុ​ ១៦ឆ្នាំ នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង មុខរបរ​មិនពិតប្រាកដ​។ ៤.ឈ្មោះ​ នី ពិសិដ្ឋ ភេទប្រុស អា​យុ​ ២០ឆ្នាំ នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង​។ 

តាមរយ:​ភស្ដុតាងចម្លើយស៊ីចង្វាក់ជន​សង្ស័យ​ទាំង៤​នាក់​ បានឆ្លើយសារភាពនិងទទួ​លស្គាល់ថា​ ក្រុម​ខ្លួនពិ​តជាបានធ្វើសកម្មភាពដើរ​លួចគាសផ្ទះ​ តូបយកទ្រព្យ​សម្បត្ដិប្រជាពល​រដ្ឋ​ពិតប្រាកដមែន នៅក្នុងច្បារមននិងស្រុកសំរោង​ទង​ នាពេលកន្លងមក​។បច្ចុប្បន្ន​មុខសញ្ញាប្រព្រឹត្ដបទល្មើស​ទាំង​បួននាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាលកសាងសំណុំរឿងបញ្ជូនទៅអយ្យការ​អម​សាលា​ដំបូងខេត្ដកំពង់ស្ពឺ​ចាត់ការ​តាម​នីតិវិធី​៕