ត្រៀមអាវភ្លៀងឲ្យហើយទៅ...ក្រសួងធនធានទឹក និងឧតុនិយម បានចុះផ្សាយថា កម្ពុជាយើងនឹង...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់ប្រជាជនកម្ពុជាកំពុងបន្តរងឥទ្ធិពលខ្យល់បក់មួយពីទិសខាងកើត (សមុទ្រចិនខាងត្បូង) រយៈពេលពេល១សប្តាហ៍។

ក្រសួងធនធានទឹក និងឧតុនិយម បានចុះផ្សាយថា ប្រទេសកម្ពុជា រងអាកាសធាតុចុះត្រជាក់ សីតុណ្ហភាពអប្បបរមា ១៩អស្សារ ដល់ ២១អស្សារ នៅតាមខេត្តមួយចំនួនដូចជា ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ស្អែកនេះ និងចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម នៅតាមតំបន់ទំនាបកណ្តាល ភាគខាងត្បូង និងតំបន់មាត់សមុទ្រ។

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។