មិនជឿកុំប្រមាថ! ក្មេងប្រុសម្នាក់ និយាយខុសមាត់ ស្រាប់តែដឹងខ្លួនឡើង គៀបជាប់ក្នុងរូងភ្នំល្អាង​ខ្ចា​ង បើចង់យកចេញ​ ទាល់តែ...
សីហា
-

កំពង់ស្ពឺ៖ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មានហេតុការណ៍ដ៏គួរឲ្យរន្ធត់ បានកើតឡើងដោយក្មេងប្រុសម្នាក់ គៀបជាប់និងរូងថ្មល្អាង​ខ្ចា​ង ដោយពុំដឹងមូូលហេតុ ទម្រាំតែជួយសង្រោះបានប្រើរយៈពេលជាច្រើនម៉ោង រហូតមកដល់​រសៀល​ថ្ងៃ​ដដែល ទើប​អាចជួយ​សង្គ្រោះបាន ដោយ​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ។ ហេតុការណ៍នេះបានកើតឡើង នៅ​ភូមិ​អន្លង់​ផេ ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ហើយ​ក្មេងប្រុស​ដែល​ធ្លាក់​គាប​ជាប់​ចន្លោះ​ថ្ម​មានឈ្មោះ សុខ ឡាយ ភេទ​ប្រុស អាយុ១៧ឆ្នាំ៕

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្មេងប្រុសដែលជាប់ក្នុងរូបភ្នំនេះ គាត់និយាយខុសមាត់ កាលពីយប់មិញ គាត់បានទៅលេងវត្ត លុះម៉ោង១២យប់ គាត់ត្រលប់មកផ្ទះវិញ ស្រាប់តែគាត់មិនដឹងខ្លួនថា គាត់ដើរទៅដេកក្នុងរូងថ្ម នោះពីពេលណាទេ។ 

ប្រហែលជាម៉ោង១១ថ្ងៃត្រង់ គាត់ខំព្យាយាមស្រែកហៅឲ្យគេជួយ ស្រាប់តែចំពេលនោះមានក្មេងឃ្វាលគោ​ដើរកាត់ ក៏ប្រាប់ថា ឲ្យក្មេងឃ្វាលគោនោះជួយផង ហើយក៏ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកមើលគ្រប់គ្នា។ ក្នុងនោះដែរ ម្នាក់ៗនាំគ្នាឆ្ងល់ មិចក៏ទៅជាប់ក្នុងរូងភ្នំនឹងទៅវិញ ក្មេងប្រុសនោះឆ្លើយថា គាត់មិនដឹងខ្លួនទេ ថាគាត់ជាប់ក្នុងរូងភ្នំពីពេលណា ឫក៏អ្នកណានាំមក។ 

ប្រភពពីប្រជាពលរដ្ឋបន្តទៀត បើចង់យកក្មេងនេះចេញពីរូងភ្នំ ទាល់តែបន់ស្រន់ សែនមាន់ ជ្រូក និងភ្លេងពិណពាទ្យ ទើបអាចយកចេញបាន មិនមែននៅសុខៗគាត់ធ្លាក់ចូលទេ។ 

ដោយ៖ ខ្មែរញ៉ូវ