អាយុគ្រាន់តែជាតួលេខតែប៉ុនណោះ...អ្នកនាង ចាន់ កែវនិមល ខំហាត់ប្រាណ ដើម្បីសុខភាព និងរូបរាងស្រស់ស្អាត មិនចាញ់ក្រមុំៗឡើយ
ភ្នំពេញ៖ ពិធីការិនីដ៏ឆ្នើមប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ចាន់ កែវនិមល កាន់តែមានសន្ទុះខ្លាំងឡើងក្នុងអាជីពជាពិធីការិនី ដោយមានវត្តមាននៅតាមកម្មវិធីលំដាប់ជាច្រើន មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្ននេះ អ្នកនាងកាន់តែមានភាពមហាញញឹកខ្លាំងមិនធម្មតាឡើយ។

ទោះបីជាការងាររវល់យ៉ាងណា ពិធីការិនីរូបនេះ មិនដែលភ្លេចថែបំប៉នសុខភាពខ្លួនឯងឡើយ ដោយអ្នកនាងតែងតែចំណាយពេលក្នុងការហាត់ប្រាណជាប្រចាំ។

ជាលទ្ធផលនៃការខិតខខំរបស់អ្នកនាង ក៏មិនអត់នោះដែរ ដោយរូបរាងរបស់អ្នកនាង ហាក់ដូចជាប្រែប្រួលខ្លាំង ជាពិសេត្រង់ចំណុចក្បាលពោះតែម្តង គឺមានភាពរាបស្មើរ និងស្រឡូន មិនចាញ់ក្រមុំៗប៉ុន្មាននោះទេ។

រូបរាងដ៏ស្រស់ស្អាតនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការសរសើរយ៉ាងខ្លាំងពីរូបរាង របស់អ្នកនាង ថាស្រស់ស្អាត រាងតូចច្រលឹងតែម្តង។















ប្រភព៖ រូប ចាន់ កែវនិមល
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។