ភ្នំពេញ ៖ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៨ បុរសជនជាតិអ៊ីស្រាអ៊ែលម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើហិង្សា និងបង្ហោះរូបអាសអាភាសរបស់នារីរងគ្រោះជាសង្សារ និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យត្រូវបានលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការដោះលែងវិញហើយ នៅល្ងាចថ្ងៃដដែល ។
.jpg?1540978921)
ប្រភពបានឲ្យដឹងថា ជនសង្ស័យឈ្មោះ Tom Steinmets ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិអ៊ីស្រាអ៊ែល មុខរបរជាពាណិជ្ជករចេញ-ចូលរកស៊ីនៅស្រុកខ្មែរ ។ ចំណែកជនរងគ្រោះក្នុងសំណុំរឿងនេះ ឈ្មោះ ញឹម សុខឡេង ភេទស្រី អាយុ២២ឆ្នាំ ជាជនជាតិខ្មែរ ។
.jpg?1540978926)
តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលបានដាក់ពាក្យប្តឹងចូលសមត្ថកិច្ចបញ្ជាក់ថា ក្នុងអំឡុងឆ្នាំ២០១៦ នាងបានស្គាល់ឈ្មោះ Tom Steinmets តាមរយៈការលេងហ្វេសប៊ុក ។ លុះដល់ថ្ងៃទី១៧ វិច្ឆិកា ២០១៧ អ្នកទាំងពីរបានជួបគ្នា និងស្មោះស្ម័គ្រស្រឡាញ់គ្នាព្រមព្រៀង រស់នៅជាមួយគ្នាជាប្តី-ប្រពន្ធ តែមិនបានរៀបការនោះទេ ។
ពេលបញ្ចូលជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ នារីរងគ្រោះ ក៏បានធ្វើសន្និសីទកាសែតមួយ នៅមុខសាលាដំបូងរាជធានីភ្នំពេញផងដែរ ដើម្បីអំពាវនាវរកយុត្តិធម៌ ដែលខ្លួនបានរងការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តពីសំណាក់បុរសអ៊ីស្រាអ៊ែលជាសង្សារ ។
.jpg?1540978939)
តែនារីរងគ្រោះបានត្រឹមតែប្តឹងតែប៉ុណ្នោះ ចុងក្រោយជនសង្ស័យត្រូវបានដោះលែងឲ្យមានសិទិ្ធសេរីភាពវិញ ។ កត្តានេះហើយ ធ្វើឲ្យនារីរងគ្រោះរស់នៅដោយភ័យខ្លាច ព្រោះអតីតសង្សារអាចនឹងតាមធ្វើបាបបន្តទៀត ក្រោយតុលាការដោះលែងឲ្យមានសេរីភាពវិញ។
.jpg?1540978947)
មិនយូរប៉ុន្មាន លោក ផែង វណ្ណៈ ក៏បានប្រតិកម្មចំពោះចំណាត់ការរបស់ ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ដោះលែងបុរសជនជាតិ អ៊ីស្រាអែល ដែលហ៊ានលើកដៃវាយ អតីតសង្សារ និងរូបអាសអាភាស ឲ្យមានសិទិ្ធសេរីភាពវិញ។
.jpg?1540978951)
វីដេអូរូបអាសអាភាស ត្រូវបានចែកចាយតាមរយៈសារអេឡិចត្រូនិក (Messenger) ឲ្យទៅមិត្តភក្តិពួកគេច្រើននាក់បានឃើញ ដែលរូបនាងមិនបានដឹង ។
ទស្សនាវីដេអូខាងក្រោម៖
.jpg?1540978962)
.jpg?1540978962)
.jpg?1540978962)
.jpg?1540978963)
.jpg?1540978962)
.jpg?1540978963)