ស្លាប់៤នាក់ និង​របួស១០នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី៣០ ខែតុលា​ ឆ្នំា២០១៨
ណារ៉ា
-

(ភ្នំពេញ)៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យ​ដឹងថា នៅ​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន៨លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៤នាក់, របួសស្រាល៥នាក់ និង​របួសធ្ងន់៥នាក់។

ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង៨លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន៦គ្រឿង, រថយន្ត​តូច៥គ្រឿង និង​រថយន្ដ​ធុន​ធំ៣គ្រឿង ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្មើស​ល្បឿ, ប្រជែង, មិន​ប្រកាន់​ស្ដាំ, បត់​គ្រោះថ្នាក់ និង​មិន​គោរព​សិទ្ធិ។

សូមបញ្ជាក់ថា រយៈពេល៣០ថ្ងៃ​ចាប់ពី​ថ្ងៃទី១ដល់​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន២៩៩លើក បណ្ដា​ឲ្យ​មនុស្ស​ស្លាប់​ចំនួន១៦១នាក់, របួសធ្ងន់៣២៤នាក់ និង​របួសស្រាល១៤២នាក់៕