ហ្សាការតា ៖ កាលពីថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨ អ្នកជំនាញបានប្រទះឃើញ តួយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍ក្នុងស្រុកឥណ្ឌូណេស៉ី Lion Air ដែលធ្លាក់ចូលក្នុងសមុទ្រកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះហើយ ក្រោយពីការរុករកឈានដល់ថ្ងៃទី ៣។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters។
.jpg?1541003232)
ប្រភពបានឲ្យដឹងថា យន្ដហោះ Boeing 737 MAX 8 មានជើងហោះហើរលេខ Flight JT-610 របស់ក្រុមហ៊ុន Lion Air មានផ្ទុកមនុស្ស ១៨៩នាក់ ក្នុងនោះរួមមានមនុស្សវ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់ផ្សេងទៀត បានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅអំឡុងពេលហោះហើរពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង ផាងកាល ភីណាង (Pangkal Pinang) កោះបាងកា (Bangka) របស់ឥណ្ឌូណេស៊ី។
.jpg?1541003242)
ដោយឡែកបើតាមរយៈការចេញផ្សាយរបស់ សារព័ត៌មាន The Telegraph របស់អង់គ្លេសបាន អោយដឹងថា កុមារី Kyara Putra ដែលមានអាយុ ទើបតែ ១ខួប ៣ខែ ត្រូវបានស្លាប់នៅក្នុងគ្រោះ ថ្នាក់ធ្លាក់យន្តហោះ Lion Air ជាមួយនឹងឪពុក ម្តាយនាង។ ក្រោយពួកគេបានត្រលប់មកពីសួរ សុខទុក្ខសាច់ញាតិនៅឯចាកាតា។ ក្នុងនោះដែរ កុមារីខាងលើជាអ្នកដែលបានស្លាប់ក្មេងជាងគេ បំផុតនៅក្នុងយន្តហោះមួយនោះ។
.jpg?1541003247)
នេះបើតាមការបញ្ជាក់របស់ប្អូនស្រីរបស់ឪពុកជន រងគ្រោះបាននិយាយថា “ដាយខ្ញុំទើបលាចាកលោកកាលពី ២ខែមុនប៉ុណ្ណោះ ហើយនៅព្រឹកនេះ មានគេប្រាប់ខ្ញុំថា បងប្រុសជាទីស្រលាញ់តែម្នាក់គត់របស់ខ្ញុំដែលជាគោលជំហរគ្រួសារផង បានបាត់ខ្លួនទៀត តែមិនសង្ឃឹមនៅរស់ទេ”៕
.jpg?1541003257)
.jpg?1541003257)
.jpg?1541003257)
.jpg?1541003257)
.jpg?1541003257)
.jpg?1541003258)
.jpg?1541003258)