ទៀតហើយ! គូរស្នេហ៍កំលោះដែលមានវ័យជាង៥០ឆ្នាំប្លាយ និងមានសក់ស្កូវសព្រោង ស្ទូចយកបេះដូងភរិយាវ័យក្មេង បង្ហាញរូបភាពផ្អែមល្ហែមថ្មីៗ..
សីហា
-

នៅចាំទេ! គូស្នេហ៍ថ្មោងថ្មីមួយគូនេះ បានធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ព្រោះតែភាគីកូនកំលោះដែលមានវ័យជាង៥០ឆ្នាំប្លាយ និងមានសក់ស្កូវសព្រោង មានភ័ព្វវាសនាស្ទូចយកបេះដូងភរិយាដែលមានវ័យក្មេងរូបស្រស់ រហូតបានដឹកដៃគ្នាសំពះផ្ទឹមរៀបការទទួលយកគ្នាជាគូរអនាគត ដោយសន្យាថែរក្សាចំណងស្នេហ៍មួយនេះឱ្យមានភាពផ្អែមល្ហែមរហូតតទៅ។

គូស្វាមីភរិយាថ្មោងថ្មីខាងលើនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ប៉ុន្តែមានប្រភពមួយបង្ហើបប្រាប់ថា ភាគីកូនកំលោះមានឈ្មោះសួស សុខៈ អាយុជាង៥០ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត។ ចំណែកភាគីកូនក្រមុំ មានឈ្មោះចន្ធី អាយុជាង២០ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។ គូស្នេហ៍ខាងលើនេះបានដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨កន្លងទៅ។

ដោយឡែកឆ្លងតាមរយៈរូបភាពជាច្រើនបានបង្ហាញល់អ្នកលេងហ្វេសប៊ុក មានការភ្លឺភ្នែកចែស ជុំវិញករណីបុរសចំណាស់ម្នាក់បានប្រពន្ធក្មេង។ ដោយកាលនោះ គេថាដោយសារទឹកលុយ តែការពិតគាត់គ្រាន់តែជាអ្នកបើកបររថយន្តម្នាក់ប៉ុណ្ណោះ។

ជាចុងក្រោយសង្ឃឹមថាពួកគាត់នឹងស្រលាញ់គ្នារហូត។