បើយោងតាមគណនីហ្វេសបុកឈ្មោះ ចៅគិរី សីតលត្ថោ បានសរសេរថា "សន្តិសុខផ្សារអុីអនមកសុំឆែកឥវ៉ាន់ភ្ញៀវទាំងមិនដឹងខ្សល់ ផ្សារអុីអនយើងហ្នឹង ដើរចេញពីទិញឥវ៉ាន់សន្តិសុខសុំឆែក។ មនុស្សគ្រប់រូបត្រូវការកិត្តិយស ពីអ្នកដទៃ ហើយរឹតតែត្រូវរក្សាតម្លៃកិត្តិយសខ្លួនឯងបន្ថែមទៀត។ សង្ឃឹមថាហ្នឹងមិនបន្តឲ្យមានសកម្មភាពអសីលធម៌បែបនេះទៀត អុីអនអើយ".!!! ។

យ៉ាងណាមិញ យើងក៏មិនដឹងថា មូលហេតុុអ្វីឲ្យប្រាដកដែល ណាមួយការឆេកឆេរជាតួរនាទីរបស់សន្តិសុខ.! ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺៈ ភ្ញៀវគ្រប់រូបត្រូវការកិត្តយស បើបណ្តោយឲ្យសន្តិសុខឆែកឆេរភ្ញៀវ ដែលទៅរកទិញសម្ភារៈទីនោះតាមចិត្តអញ្ចឹងក៏មិនសមដែរ ពីសំណាក់ភ្នែកអក្នដ៏ទៃ...។ ពីព្រោះមនុស្សដែលត្រូវគេឆែកវាស្មើនិងពាក់កណ្តាល ជាចោរលួច (ជាជនសង្ស័យ) បើគាត់ជាមនុស្សស្អាតស្អំ គឺអាចប៉ះពាល់កិត្តិយសគាត់ ពីចំណោមភ្នែកមហាជន ដែលពិបាកនិងទទួលយកទាំងគេទាំងខ្ញុំ....។ អញ្ចឹងទេម្ចាស់ផ្សារគួរត្រិះរិះរកវិធីផ្សេងវិញទើបប្រសើរជាង ៕





