កញ្ញា​ ទេព បូព្រឹក្ស បានបង្ហោះសារមួយដោយការមិនពេញចិត្តនៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញាផ្ទាល់ថា.......
-

ប៉ុន្មាននាទីមុននេះដែរក្នុងបណ្តាញសង្គម គណនីហ្វេសប៊ុករបស់កញ្ញា ទេព បូព្រឹក្ស បានបង្ហោះសារមួយដោយសម្តែងការមិនពេញចិត្តចំពោះព័ត៏មានអវិជ្ចមានមួយចំនួនកន្លងមក។


កញ្ញាបានបន្ថែមថា ហេតុអ្វីមិនសូវមានការសួរនាំព័ត៏មានពីខ្ញុំ ក៏ដូចជាគ្រប់ពេលមិនមានអ្នកណា មកស្តាប់ការបកស្រាយផ្ទាល់មាត់ពីកញ្ញាទាល់តែសោះ ។


បើខ្ញុំយ៉ាប់ ហេតុអ្វីមានគេរាប់អានច្រើន? គ្រប់កម្មវិធីសិល្បៈ ខ្ញុំមានមុខសឹងទាំងអស់ លើកលែងតែពេលជាប់រវល់ ។ ខ្ញុំគ្មានពេលឯណា ទៅទើស និងឈ្នានីសអ្នកណាទេ មនុស្សសន្សំតែសុខ ខ្ញុំធ្វើការរកប្រាក់ រកពេលសំរាកមិនចង់បាន មិនចង់រវល់រឿងគេទេលោក។ តែកុំឲ្យតែមកប៉ះពាល់ខ្ញុំមុន គឺមិនទុកមុខឲ្យតែម្តង បើចង់ដឹងអ្វីឲ្យច្បាស់ អាចសាកសួរនាងខ្ញុំបាន។


ហើយក៏សូមអរគុណដល់សារព័ត៏មានល្អៗកន្លងមកក៏ដូចជាអ្នកគាំទ្រដែលតែងតែឲ្យកម្លាំងចិត្តដល់នាងខ្ញុំនឹងបានគាំទ្រនាងខ្ញុំកន្លងមក។


ប្រភព៖​ ទេព បូព្រឹក្ស