អគ្គិភ័យឆាបឆេះភោជនីយដ្ឋាន "យ៉ា មី ម្ហូប លឿន" និងរាលដាលដល់ក្រុមហ៊ុនក្បែរគ្នារងការខូចខាតយ៉ាងដំណំ
-

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះផ្តើមចេញពីភោជនីយដ្ឋានចិនយីហោ "យ៉ាមីម្ហូបលឿន" បណ្តាលមកពីផ្ទុះធុងហ្គាសនៅក្នុងផ្ទះបាយ ហើយបានរាលដាលដល់ក្រុមហ៊ុននៅក្បែរនោះធ្វើអោយ យក៏បានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យបាញ់អស់ជាច្រើនគ្រឿង។


ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទីី១ខែវិច្ឆិកាឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវ១៩៣គេងនឹង១២៨ដែលស្ថិតនៅក្នុងភូមិ៧ក្រុម៣៥ សង្កាត់មិត្តភាពខណ្ឌ៧មករា រាជធានីភ្នំពេញ។


សមត្ថកិច្ចក្រុមពន្លត់អគ្គិភ័យម្នាក់បានអោយដឹងថា មូលហេតុនៃការឆេះនេះបណ្តាលមកពីផ្ទុះធុងហ្គាស ដែលផ្តើមចេញពីហាងចិនដែលមានយីហោ យ៉ាមីម្ហូបលឿន ហើយក៏បានរាលដាលដ៏ក្រុមហ៊ុនមួយផ្សេងទៀត បណ្តាលរងការខូចខាតសម្ភារៈនិងរបស់របរជាច្រើន ខណៈពេលនោះផងដាលក៏មានរថយន្តពន្លត់អគ្គិភ័យចំនួន២២គ្រឿង (រថយន្តរាជធានីចំនួន១៣គ្រឿង បាញ់អស់៧គ្រឿង រថយន្តរបស់កងរាជអាវុធហ្ថតចំនួន២គ្រឿងបាញ់អស់ទាំង២គ្រឿង រថយន្តក្រសួងចំនួន៤គ្រឿង បាញ់អស់១គ្រឿង រថយន្តរបស់កោះពេជ្រ៣គ្រឿង) បានធ្វើការបាញ់ស់រយៈពេលជិត១ម៉ោងទើបអាចគ្រប់គ្រង់អគ្គិភ័យនេះបាន១០០ភាគរយ។


សមត្ថកិច្ចបានបន្ថែមទៀតថា ទំហំនៃការខូចខាតនេះមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ហើយក្នុងហេតុការណ៍មិនមានមនុស្សដែលបាត់បង់ជីវិតទេ៕



ដោយ៖ ភារ៉ា