ក្រសួងឧស្សាហកម្ម បើកវគ្គបណ្តុះបណ្តាលដល់អាជីវករ ផលិតស្រាស ឲ្យបានដឹងនិងយល់ពីផលប៉ះពាល់ ក្រោយពីមានមនុស្សស្លាប់និងឈឺជាច្រើនអ្នក នាពេលកន្លងមក
-

ក្រចេះ៖ ក្រោយពីមានមនុស្សស្លាប់ និងឈឺជាច្រើនអ្នក នៅខេត្តក្រចេះ នាពេលកន្លងមក ពេលនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏បានបើកវគ្គបណ្តុះបណ្តាល ស្តីពីបទដ្ឋានបច្ចេទេស ក្នុងការផលិតស្រាសអង្ករ និងផលប៉ះពាល់របស់វាដល់សុវត្ថិភាព សុខភាពអ្នកប្រើប្រាស់ ក្នុងការផលិតស្រាសអង្ករ នៅតាមបណ្តាស្រុកទាំង៥ និងក្រុង១ របស់ខេត្តក្រចេះ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។


លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត បានលើកឡើងពីគោលបំណង នៃវគ្គបណ្តុះបណ្តាល ពីការផលិតស្រាសអង្ករ ដល់អាជីវករ បានទទួលចំណេះដឹងអំពីបច្ចេកទេស ក្នុងការផលិតស្រាស អង្ករ។


លោក ខ័ណ្ឌ ចំណាន​ ក៏បានប្រាប់ពីផលប៉ះពាល់ របស់វា(ការផលិតស្រាស)ដល់ អ្នកប្រើប្រាស់ និងយល់អំពីអត្ថប្រយោជន៍នៃការបិទស្លាក ផលិតផលឲ្យបានត្រឹមត្រូវ ដើម្បីធានាដល់នូវសុវត្ថិភាពសម្រាប់អ្នកទទួលទាន ឬអ្នកប្រើប្រាស់។