តោះអាននិទានរឿងខ្លីរបស់ រ៉ូហ្សេត មុនចូលគេង !
ណារ៉ា
-

កាលពីថ្ងៃទី៣០ តុលា កន្លងទៅ អតីតចៅសង្កាត់អូរចារកញ្ញារូបស្រស់ រ៉ូហ្សេត​ បាននិទានរឿងខ្លីមួយមុនចូលគេងដោយដាក់ចំណងជើងថា «ក្មេងល្ងង់» ។

នាងចាប់ផ្ដើមនិទានរៀបរាប់ថា៖ «ជាយូរលង់ណាស់មកហើយ មានក្មេងប្រុសម្នាក់អាយុ 6 ឆ្នាំ ដែលអ្នកផងទាំងពួងយល់ថា ប្រាជ្ញារបស់គេនៅអន់នៅឡើយ ព្រោះរាល់ពេលបងៗរបស់គេដាក់កាក់ឲ្យគេរើសរវាង 5 កាក់ និង 10 កាក់ គេតែងតែរើស 5 កាក់ជានិច្ច។

ម្តងនោះ បងៗរបស់គេដាក់កាក់ឲ្យរើសទៀត គេនៅតែរើស 5 កាក់ដដែល បងៗរបស់គេក៏សើចសប្បាយ ព្រោះយល់ថា គេល្ងង់ ស្រួលបោក។

ម្តាយរបស់គេក៏ថា កូនឯងល្ងង់ម៉្លេះ កាក់ធំមិនរើស ទៅរើសកាក់តូច។ ក្មេងប្រុសនោះ ក៏តបថា ម៉ែ! ម៉ែត្រូវគិត បើឲ្យពួកគេដឹងថា ខ្ញុំចេះគិត រើសកាក់ធំ ខ្ញុំនឹងរើសបានតែម្តង តែបើខ្ញុំរើសកាក់តូច ខ្ញុំនឹងទទួលបានវារហូត។

ម៉ែដល់ពេលស្តាប់ហើយ ក៏និយាយម្នាក់ឯងថា ដល់ចឹង មិនដឹងនរណាល្ងង់!?»