ប្លែកភ្នែក...ពេលឃើញ វីរៈ និច លេងខ្លួនក្នុងឈុតបែបប្រពៃណីខ្មែរ ពិតជាស្រស់ស្អាតខ្លាំង...
-

ភ្នំពេញ៖ តារាចំរៀងវ័យក្មេង កញ្ញា  វីរៈ និច បានធ្វើឲ្យមហាជនមានការភ្ញាក់ និងសរសើរមិនដាច់ពីមាត់ ពេលកញ្ញា ស្លៀកសំលៀកបំពាក់បែបប្រពៃណីខ្មែរ ថា "ស្រស់ស្អាត មិនធម្មតា"។


នៅក្នុងសំលៀកបំពាក់បែបប្រពៃណីមួយឈុតនេះ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ ក៏ដូចជាប្រិយមិត្ត ពេញបណ្តាញសង្គមហ្វេសប៊ុក។ 


ជាមួយគ្នានោះដែរ អ្នកគាំទ្រក៏បានថានាងពិតជាស្រស់ស្អាត មិនថាស្លៀកក្នុងសំលៀកបំពាក់បែប ធម្មតា ឬ បែប ប្រពៃណីខ្មែរនោះទេគឺ នៅតែស្រស់ស្អាតខ្លាំងណាស់។


តាមរយៈការតែងខ្លួនរបស់នាង មិនថាជាការលេងខ្លួនបែបបុរាណ និងសម័យនោះទេ គឺតែងតែធ្វើឲ្យអ្នកគាំទ្រ ពេញចិត្ត និងសរសើរដល់រូបនាងគ្រប់ពេល ក៏ព្រោះតែសម្រស់ និងរូបរាង អំណោយផលពីធម្មជាតិរបស់នាង៕



ប្រភព៖​រូប វីរៈ និច