ភ្នំពេញ៖ គ្រប់គ្នាពិតជាបានស្គាល់នូវវត្តមានតារាចំរៀងវ័យក្មេង លោក ដួង វីរៈសិទ្ធ ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ពុកម៉ែ បងប្អូនជាច្រើន ពិសេសគឺនៅពេលដែលរូបលោក ធ្វើការបកស្រាយបទចំរៀង មរតកដើម តែម្តង។
កាលពីពេលថ្មីៗនេះ តារាចំរៀងវ័យក្មេងរូបនេះ ក៏បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោក ដោយរូបលោក ចង់ស្វែងរកតារាចំរៀងជើងចាស់ លោក ឆៃ ឆាយា ដែលជាម្ចាស់ដើមនៃ «មួយរាត្រីនឹកតែអូន» ចង់ដឹងពីសុខទុក្ខ ថាតើពេលនេះលោករស់នៅទីណា? តើលោកសុខសប្បាយឬទេ? បើបងប្អូនណាបាន ឬស្គាល់ពីរូបលោក សូមជួយផ្តល់ដំណឹងប្រាប់រូបលោកផង។
ម្ចាស់បទ «មួយរាត្រីនឹកតែអូន» មានឈ្មោះពិតថា "ប៉ា សុទ្ធី" ជាតារាចំរៀងជើងចាស់ ខណៈពេលនេះ មិនដឹងថា រូបលោក បច្ចុប្បន្នកំពុងតែរស់នៅក្នុងស្រុក ឬក្រៅស្រុកនោះឡើយ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាចំរៀងវ័យក្មេងរូបនេះ ក៏៏បានលើកឡើងនៅក្នុងគណនីហ្វេសប៊ុកថា "មកវិញហើយម្តងទៀត... បទចម្រៀងនេះខ្ញុំបកស្រាយឡើងវិញព្រោះតែស្រឡាញ់ស្នាដៃរបស់គាត់ហើយខ្ញុំពិតជាចង់ដឹងណាស់ថាម្ចាស់ស្នាដៃនៅទីណាពេលនេះគាត់យ៉ាងហើយ...ខ្ញុំចង់ជួបចង់ឃើញគាត់បើបងប្អូនស្គាល់រឺដឹងដំណឹងគាត់សូមជួយប្រាប់ខ្ញុំផងសូមអរគុណ....my idol ឆៃ ឆាយា....."។















មានវិដេអូ៖
ប្រភព៖ រូប ដួង វីរះសិទ្ធ