លោកគ្រូភាសាកូរ៉េម្នាក់ បើករថយន្ដបុកសិស្សសាលាព្យាយាម​រត់គេច មិនទទួលខុសត្រូវ ត្រូវសម្ថតកិច្ចប្រើធម៌ក្តៅអូសរថយន្ដ យកទៅអធិការដ្ឋាននគរបាល​ក្រុង ដើម្បីដោះស្រាយ តែបែរជាប្រើភាសា....(មានវីដេអូ)
-

កំពង់ឆ្នាំងៈ កាលពី​វេលា​ម៉ោង១០ៈ៥៩នាទីព្រឹក ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុចហាង​ខា​រ៉ាអូ​ខេ អេស​អាក ស្ថិតក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​.ខេត្តកំពង់ឆ្នាំង។ គ្រូបង្រៀនភាសាកូរ៉េម្នាក់ បើករថយន្តបុកម៉ូតូសិស្សសាលា មានគ្នាចំនួន៣​នាក់ បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ស្រាល ហើយ​រថយន្ដខាងលើព្យាយាមបើក​រត់គេច។

​សមត្ថកិច្ចបាន​ឲ្យ​ដឹងថា ជនបង្ក​មានឈ្មោះ គឹម តុលា អាយុ២៤​ឆ្នាំ ទីលំនៅភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង មុខរបរគ្រូបង្រៀន​កូរ៉េ ជា​ម្ចាស់​រថយន្ត លុច​ស៊ី​ស 330 ពាក់​ស្លាក​លេខ ភ្នំពេញ 2AN 6048​។ ហើយត្រូវសមត្ថកិច្ច ប្រើធម៌ក្តៅ អូសរថយន្ត និងឃាត់ខ្លួនអ្នកបើក យកទៅអធិការដ្ឋាននគរបាល​ក្រុង ដោះស្រាយនិង​ទួល​ខុសត្រូវ ចំពោះ​ករណី គ្រោះថ្នាក់​ចរាចរណ៍ ព្រោះតែ​ម្ចាស់រថយន្ត​បង្កហេតុ ប្រើប្រាស់​ច​រឹក ច្រងេងច្រងាង រឹងទទឹង ដាក់​សមត្ថកិច្ច​ ។​

​ទោះជា​យ៉ាងណា សមត្ថកិច្ចនគរបាល ក្រុង​កំពង់ឆ្នាំង សម្រេច​ប្រើធ​ម៍​ក្តៅទៅលើ ម្ចាស់​រថយន្តដែល​បាន បើក​រត់ចេញ ពី​កន្លែងកើតហេតុ មិន​ទទួលខុសត្រូវ រត់​សំដៅទីតាំង​ក្រុមហ៊ុន បង្រៀន​ភាសា​កូរ៉េ របស់​ពួកគេ​។ ជនបង្ក​បាន ប្រកែក​ថា ខ្លួន​មិនបាន បុក​ក្មេង​ទាំង៣​នោះទេ និង​មិន​នៅកន្លែងកើតហេតុ ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ បាន​បញ្ជាក់ថា រថយន្ត​មួយ​នេះ បុក​ម៉ូតូ​ក្មេង​ច្បាស់​ណាស់ ព្រោះ​មានស្លាកស្នាម​។ ក្រោយពេល កើតហេតុ ក្មេង​សិស្សសាលាទាំង៣​នាក់ ត្រូវបាន​សមត្ថកិច្ចហៅ​រថយន្ត​សាមុយ បញ្ជូនទៅ មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​ធ្វើការសង្គ្រោះ​៕