ភ្នំពេញៈ កាលពីរំលងអធ្រាត ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ៣៥៦ ត្រង់ចំណុចក្រោយសាលាបឋមសិក្សាទួលស្វាយព្រៃ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ គេងពេលយប់ឡើងប្រយត្ន័ផង ប្រយ័ត្នចោរលួចដោះទ្វារយកទៅបាត់ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយជនសង្ស័យមានឈ្មោះ សូ សាវុត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមសម្ដីកម្មករបានឲ្យដឹងថា កន្លងមកឃ្លាំងនេះ ធ្លាប់បាត់ទ្វារម្ដងរួចមកហើយស្រាប់តែនៅយប់កើតហេតុ ខណៈកម្មករទាំងអស់កំពុងដេកលង់លក់ ស្រាប់តែឮសំឡេងរើទ្វារដែក ហើយរូបគាត់បានដាស់មិត្តភក្តិម្នាក់ទៀតឲ្យងើប ចេញមកខាងក្រៅមើល ស្រាប់តែបាត់ទ្វារដល់ទៅបួនផ្ទាំង ហើយក៏រត់មកខាងក្រោយសាលា ក៏ឃើញជនសង្ស័យម្នាក់ កំពុងបើករ៉ឺម៉កកង់បីចេញ នឹងមានដឹកទ្វារដែកនៅលើរ៉ឺម៉កផង ពួកគាត់ក៏ដេញតាមស្រែកចោៗស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកកំពុងតែល្បាតផងនោះ ដេញតាមរហូតដល់ផ្លូវ៤៣០ ស្រាប់តែជនសង្ស័យរូបនោះ បានលោតចេញពីរ៉ឺម៉កកង់បីរត់តាមបណ្ដោយផ្លូវ១៩៩ កែងនិងផ្លូវ៤០៤ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកជួយស្ទាក់ចាប់បានតែម្ដង។ ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកប្រគល់ឲ្យប៉ុស្តិ៍ទួលស្វាយព្រៃ២វិញ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕



