ម៉ាក់កូនក្រមុំគាត់និយាយថា ថ្លៃបណ្ណាការ ២ម៉ឺនដុល្លារ គាត់មិនយកមកធ្វើនាក់មានទេគឺ គាត់យកមកចាត់ចែងក្នុងពិធីមង្គលការទាំងអស់...ដឹងនៅប៉ុនណឹង
-

បើតាមទំលៀមទំលាប់របស់ប្រជាជនខ្មែរ នៅពេលខាងប្រុសចូលដណ្តឹងកូនក្រមុំ ខាងស្រីត្រូវបង្គាប់ថ្ងៃបណ្ណាការ ឬ ថ្លៃទឹកដោះ ដើម្បីយកប្រាក់ទាំងនោះមកចាត់ចែងក្នុងថ្ងៃមង្គលការ របស់កូនទាំងពីរ។ 


យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "TK Chan" បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុកថា "ម៉ាក់កូនក្រមុំគាត់និយាយថា ថ្លៃបណ្ណាការ 20000$ គាត់មិនយកមកធ្វើនាក់មានទេគឺគាត់យកមកចាត់ចែងក្នុងពិធីមង្គលការទាំងអស់មានដូចជានាក់ភ្នួង ជាងថត តែងផ្ទះ ភ្លេងបុរាណ្យភ្លេងសម័យ លោកតាចៅមហា អាហារហូបចុកទទួលភ្ញៀវនិងបងប្អូន ហើយប្រាក់ដែលនៅសល់គាត់និងទុកកូនទាំងពីទាំងអស់ កូនស្រីគាត់តែម្នាក់គត់ គាត់ស្រលាញ់ស្មើរកែវភ្នែកចឹងគាត់ធ្វើអ្វីៗដើម្បីតែកូនគាត់ទេ "


ថតដោយ:TK Chan Photography

សំអាងការ រចនាបាងកក Make Up