លេង​មែនទែន​ហើយ​!!! ពលរដ្ឋ​១៣គ្រួសារ​ លើក​គ្នា​មក​ដាក់​ញត្តិ​ នៅ​ខុទ្ទកាល័យ​សម្តេច​តេជោ​ ដើម្បី​រក​យុត្តិធម៌​ ប្រឆាំង​លោក​ឧកញ៉ា​ ង៉ាន់​ វណ្ណា ដែល​មាន​ទំនាស់​ដីធ្លី ​ដ៏​រាំរ៉ៃជាយូរមកហើយ ​
-

ភ្នំពេញៈ​ កាលពីព្រឹក​ថ្ងៃ​ទី​២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ប្រជាពលរដ្ឋ​១៣គ្រួសារ​ ស្ថិត​នៅ​ក្រុម​ទី​១៧​ ភូមិ​៥​ សង្កាត់​លេខ​៤​ ក្រុង​.ខេត្ត​ព្រះសីហនុ​។ ដែល​មាន​ទំនាស់​ដីធ្លី ​ដ៏​រាំរ៉ៃ​ជាមួយ​លោក​ឧកញ៉ា​ ង៉ាន់​ វណ្ណា​ នឹង​ដាក់​ញត្តិ ​ជូន​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​យុត្តិធម៌​។

លោក​ស្រី​ ប៉ាក​ ស៊ីណា​ អាយុ​៥៧ឆ្នាំ​​ ថ្លែង​ប្រាប់​ CPC ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែ​វិច្ឆិកា​ នេះ​ លោក​ស្រី​ និង​ប្រជាពលរដ្ឋ​ទាំង​អស់​ ​ដែល​មាន​ទំនាស់​ដីធ្លី​ ជាមួយ​លោក​ឧកញ៉ា​ ង៉ាន់​ វណ្ណា​ នឹង​ដាក់​ញត្តិ​ជូន​ខុទ្ទកាល័យ​សម្តេច​តេជោ​ហ៊ុន​ សែន​ ដើម្បី​យុត្តិធម៌​ ព្រោះ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​មិន​អាច​រក​យុត្តិធម៌​ជូន​លោក​ស្រី​បានឡើយ​ ៕