ឪពុកម្តាយ ប្តឹងសមត្ថកិច្ចថា មានគេចាប់ពង្រាត់កូនស្រីខ្លួន តែដល់ពេលមកស្តាប់ក្មេងស្រីនិយាយ ទើបដឹងថា ឪពុកម្តាយនាងធ្វើ...
-

នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង រហូតដល់សមត្ថកិច្ចធ្វើការឃាត់ខ្លួនក្មេងស្រីម្នាក់ ពីបទចាប់ពង្រាត់កូនក្រមុំគេ ខណៈពេលដែលកូនស្រីរបស់គាត់ បានប្រាប់ទៅសមត្ថកិច្ចថា រូបនាងជាអ្នកចង់រត់ចោលឪពុកម្តាយ ដោយមិនមានអ្នកចាប់ពង្រាត់អីនោះទេ។ ដែលហេតុការណ៍នេះបានកើតឡើងលើ​ផ្លូវជាតិ​លេខ​78A ជិត​វត្ត​អូ​ចេ​ង ស្ថិត​នៅ​ភូមិ​តា​អង ឃុំ​តា​អង ស្រុក​កូន​មុំ​។


បើយោងតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្មេងស្រីដែលប្រុងនឹងរត់ចោលឪពុកម្តាយនោះមានឈ្មោះថា ​ថេ​ង ស្រី​លិ​ន អាយុ​១៧​ឆ្នាំ មុខរបរ​ដើរ​ស៊ីឈ្នួល​ជៀ​ជ័រកៅស៊ូ ចំណែកក្មេងស្រីដែលត្រូវបានគេចោទនោះមានឈ្មោះថា ញ៉ែ​ម ឡា អាយុ​៣១​ឆ្នាំ មុខរបរ​ដូច​គ្នា អ្នក​ទាំង​២​នាក់​មានផ្ទះ​ជាប់​គ្នា​ស្ថិត​នៅ​ភូមិ​ការ​ឡែ​ង ឃុំ​ការ​ឡែ​ង ស្រុក​លំ​ផាត់​។


ក្មេងស្រីខាងលើ បានប្រាប់ទៅកាន់សមត្ថកិច្ចថា សព្វថ្ងៃនាង មានមុខរបរជាអ្នកជៀជ័រ  ជិតរយៈពេល២ឆ្នាំហើយ។ ក្មេងស្រីរូបនោះក៏បានប្រាប់ទៀតថា មានពេលខ្លះនាងមានជំងឺគ្រុនម្តងៗ ធ្វើការមិនកើត  ឪពុកម្តាយនាងតែងតែបង្ខំនាងឲ្យទៅជៀជ័រ ទាំងភ្លៀងរលឹម នាងប្រាប់ថា នាងឈឺទៅមិនកើតទេ ។ ពេលលឺថានាងឈឺ ឪពុកនាងទាញដំបងដេញវាយនាង និងជេរប្រមាថនាងជាកូនគ្រប់បែបយ៉ាង មិនតែប៉ុនណោះ ម្តាយនាងបានទាញដំបងដេញវាយនាងត្រូវពីរទៅបីដំបងក៏មានដែរ។


ក្មេងស្រីបានបន្តប្រាប់ទៀតថា រឿងយកដំបងដេញវាយនាង និងជេរប្រមាថនាងបានកើតឡើងញឹកញាប់ណាស់ មានពេលខ្លះនាងបានរត់ទៅគេងនៅផ្ទះអ្នកជិតខាងក៏មាន។ លុះដល់ថ្ងៃកើតហេតុ នាងក៏បានសម្រេចចិត្តរត់តាមមីងម្នាក់ជាអ្នកភូមិជាមួយគ្នា ទៅខេត្តសៀមរាប ដើម្បីគេចពីឪពុកម្តាយ ឲ្យនាងមានសេរីភាពដូចគេ ដូចឯង និងស្វែងរងការងារធ្វើ មិនទាន់នឹងបានចេញពីផ្ទះស្រួលបួលផង ឪពុកនាងក៏ទៅប្តឹងប៉ូលិសតែម្តង។


ដោយឡែក​ស្ត្រី​ឈ្មោះ ញ៉ែ​ម​ឡា រង​ការ​ចោទ​បាន​បំភ្លឺ​ប្រាប់​ថា គាត់​មានផ្ទះ​ជាប់​គ្នា​ជា​មួយ​ក្មេង​ស្រី​ខាងលើ​ក្នុង​មួយ​ថ្ងៃ​ៗ​ឃើញ​ក្មេង​ស្រី​រូប​នោះ​ទឹកភ្នែក​ស្ទើរ​រាល់ថ្ងៃ ដោយ​សារ​​តែ​ម្ដាយ​ឪពុក​នាង​ជេរ​ប្រមាថ និង​វាយដំ​ជា​ញឹកញាប់ ហើយ​គាត់​មហា​សែន​អាណិត​ខ្លាំង​ណាស់ ស្រាប់តែ​ថ្ងៃ​កើតហេតុ​គាត់​ទៅ​លេង​ម្ដាយ​នៅ​ខេត្តសៀមរាប ក្មេង​ស្រី​រូប​នេះ​រត់​តាម​គាត់​សុំ​ទៅ​ជាមួយ​ដើម្បី​រក​កា​ងារ​ធ្វើ ទោះ​ហាម​នាង​យ៉ាងណា​ក៏​មិន​ព្រម​ស្ដាប់​ដែរ ទើប​មានរឿង​ចោទប្រកាន់​នេះ​កើតឡើង​តែ​ម្តង​។ ក្រោយ​ពី​សួរនាំ​ភាគ​គី​ទាំង​សងខាង ទើប​សមត្ថកិច្ច​ដឹង​រឿង​ពិត​គឺ​គ្មាន​រឿង​ចាប់​ពង្រាត់​ទេ រឿង​កើតឡើង​នេះ​មក​ពី​ម្ដាយ​ឪពុក​នាង​វាយ​ធ្វើបាប​កូនស្រី​ញឹកញាប់​ពេក ក្រោយ​ពី​សួរនាំ​ហើយ សមត្ថកិច្ច​សុំ​យោបល់​ទៅ​តំណាង​អយ្យ​ការ​សាលាដំបូង​ខេត្ត ទើប​តំណាង​អយ្យការ​សម្រេច​ដោះ​លែង​ស្ត្រី​រង​ការ​ចោទ​ឱ្យ​មាន​សេរីភាព​វិញ ។


ក្រោយពេលដែលធ្វើការសួរនាំរួចហើយ សមត្ថកិច្ចតេក៏បានបញ្ជូនក្មេងស្រីទៅឪពុកម្តាយវិញ ប៉ុន្តែនាងមិនចង់ទៅនៅវិញទេ សុខចិត្តនៅជាមួយប៉ូលិសល្អជាង។ នៅក្នុងពេលនោះផងដែរ ប៉ូលិសលួងលោមនាងយ៉ាងយូរទើបនាង ព្រម នៅពេលដែលឪពុកម្តាយនាង ធ្វើកិច្ចសន្យាជាលាយលក្ខណ៍​ជា​អក្សរ​ ឈប់ប្រើអំពើហឹង្សាលើកូនស្រីទៀត ទើបនាងយល់ព្រមទៅ ជាមួយគ្រួសារនាងវិញ៕


ដោយ៖ ភារ៉ា