សាហាវណាស់ សម័យនេះ ជិះសុទ្ធតែរថយន្តមកលួច...ចោរប្រុសស្រីមួយក្រុម បើករថយន្ត មកលួចរថយន្ត ស្តែងៗតែម្តង...សូមបងប្អូនប្រុងប្រយ័ត្ន (មានវិដេអូ)
អំពើចោរកម្មជាច្រើន បានធ្វើឲ្យមហាជនមានការភ័យខ្លាច មានទាំងចោរលួច ចោកប្លន់។ ចោរប្លន់សម័យនេះ ពិតជាមិនធម្មតា ដោយចោរប្លន់ទាំងនោះ ជិះសុទ្ធតែរថយន្តមកលួចរថយន្ត តែម្តង។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២៧ ខែតុលានេះ។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Tithra Huon បានប្រាប់ឲ្យដឹងថា "នេះជាសកម្មភាពចោរជិះឡានមកលួចឡាន មានចោរប្រុសមានចោរស្រី ទីតាំងផ្លូវចូលទល់មុខសាលាសង្កាត់និរោធ សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា"។
នេះគឺករណីដ៏គួរឲ្យេភ័យខ្លាចខ្លាំងណាស់ នៅក្នុងប្រទេសខ្មែរ។ ទ្រព្យសម្បត្តិដែលខំប្រឹងរកយកមក ពិបាកខ្លាំងណាស់ មានពេលខ្លះត្រូវអត់ឃ្លាន ដើម្បីចង់សន្សំប្រាក់ទិញរថយន្ត ឬម៉ូតូដែលខ្លួនត្រូវការ។ ប្រសិនបើវាបាត់បង់ទៅ ដោយសារតែការលួច ឬប្លន់នោះ ម្ចាស់របស់ពិតជាមានការសោកស្តាយខ្លាំងណាស់។
យ៉ាងណាមិញ សូមបងប្អូន មានការប្រុងប្រយ័ត្នទាំងអស់គ្នា៕
មានវិដេអូ៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។