ជួយស៊ែរឲ្យបងប្អូនគាត់បានឃេីញផង! សមត្ថកិច្ចថៃឃាត់ខ្លួនស្ត្រីខ្មែរជាពលករម្នាក់ដាក់ក្នុងគុក ទើបសម្រាកកូនបានតែ ៥ ថ្ងៃ…
-

មិនដឹងជាកូនចៅលោកពូអ្នកមីងណាទេពិតជាគួរឲ្យអាណិតណាស់ សម្រាលកូនបាន៥ថ្ងៃសមត្ថកិច្ចថៃឃាត់ខ្លួន នេះបើយោងតាមប្រភពគណនីហ្វេសបុកឈ្មោះ "សារ៉ាត់" បានរៀបរាប់ឲ្យដឹងថា:

ស្ត្រីខ្មែរដែលទៅធ្វើការនៅស្រុកឈៀងម៉ៃ ប្រទេសថៃ ដោយមិនស្របច្បាប់នោះត្រូវប៉ូលីសថៃចាប់ឃុំខ្លួនទុករង់ចាំបញ្ជូនមកខ្មែរវិញដោយគាត់ទើបតែសម្រាលកូនបាន៥ថ្ងៃប៉ុណ្ណោះ។ បើមានបងប្អូនពលករដែលធ្វើការនៅស្រុកឈៀងម៉ៃប្រទេសថៃនោះសូមជួយផ្ដល់ជាលុយឬសម្លៀកបំពាក់ក្មេងនិងម្ដាយផងជាពិសេសទឹកដោះគោនិងដបទឹកដោះគោ ព្រោះគាត់ត្រូវការខ្លាំងបំផុតដោយនៅតាមផ្លូវគាត់ត្រូវចោលួចកាតាបឥវាន់អស់ហើយ។ មូលហេតុដែលគាត់ត្រូវប៉ូលីសថៃចាប់ខ្លួនគឺដោយសារគេបោកប្រាក់គាត់គឺប្រាប់គាត់ឲ្យទៅពេទ្យដើម្បីពិនិត្យសុខភាពព្រោះគាត់ទើបតែសម្រាលកូនហើយ។ តែផ្ទុយទៅវិញគេក៏បានទូរស័ព្ទប្រាប់ប៉ូលីសឲ្យមកចាប់ខ្លួនគាត់ទៅវិញ។

សូមបងប្អូនជួយសែរឲ្យសាច់ញាតិគាត់បានដឹងផងដើម្បីបានមកទទួលគាត់ត្រឡប់ទៅផ្ទះ៕