នារីវ័យក្មេងម្នាក់ ប្រាប់ថា រៀនស្គាល់ពីខ្លួនឯង និងគូរប្រកួតប្រជែងឲ្យបានច្បាស់ ទើបយើងទទួលបានជោគជ័យក្នុងជីវិត មិនថាត្រូវគេមើលងាយ​ ឬ ....
-

កាលពីពេលថ្មីៗនេះមាននារីវ័យក្មេង ដែលជាម្ចាស់ ហាង សាប៊ូសារ៉ាន់  ដែលតួនាទីព្យាបាលសសៃសក់ បណ្តុះសក់ កាត់បន្ថយជ្រុះសក់ ជួយអោយសក់ឆាប់លូត និងមានទំងន់ បានប្រាប់ពីភាពជូរចត់​ និងបទពិសោធន៍ ជាច្រើន ទម្រាំតែបានហែលឆ្លងពីជីវិតក្រខ្សត់ ឲ្យទៅជាមានជីវិតដ៏ល្អប្រសើរជាមុន។ ការបោះជំហាន ដើម្បីពង្រីកខ្លួនឲ្យធំធាត់បាន  មិនមែនជាការងាយនោះទេ មនុស្សស្រីម្នាក់នេះ ឆ្លងកាត់ ព្យុះ ភ្លៀង រាប់មិនអស់។


ខ្សែជីវិត របស់មនុស្សម្នាក់​ៗ ឆ្លងកាត់ភាពលំបាក​ វេទនា ការជេរស្តី ប្រមាថ ពីសំណាក់មហាជន និងមនុស្សដែលនៅជុំវិញខ្លួន មិនថាតិចក្តីច្រើនក្តីតែងតែមាន តែអ្វីដែលយើងអភិវឌ្ឍន៍ខ្លួនបាន នោះ គឺមានតែយើងទេទើបយល់។ 


ជាក់ស្តែដូចជានារីវ័យក្មេងម្នាក់នេះចឹង គាត់មិនមែនជាមនុស្សស្រីដ៏អស្ចារ្យនោះទេ គឺគាត់គ្រាន់តែជាមនុស្សសាមញ្ញម្នាក់ ខំប្រឹងតាំងពីបាតដៃទទេ រហូតទទួលបានជោគជ័យបន្តិចបន្តួច ទោះបីមិនមែនជាអ្នកមានអស្ចារ្យ តែយ៉ាងណាក៏ជួយឲ្យជីវិតមនុស្សស្រីម្នាក់នេះក្លាយជាមនុស្សម្នាក់ មានតំលៃ  និងរស់នៅបានស្រួល។


នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា NaNa Nunanit បានរៀបរាប់ថា "ទម្រាំបានមកដល់ដំណាក់កាលមួយនេះ ?មិនហ៊ានហៅថាខ្លួនឯងជោគជ័យទេតែអាចនិយាយបានថាជាការអភិវឌ្ឍន៍មួយដ៏រហ័សដែលចាប់ផ្ដេីមពីបាតដៃទទេ រហូតឡានជិត៣០គ្រឿងខ្ទង់លានដុល្លារ បន្ទាប់មកក៏ឆ្លៀតលក់ដូតាមអនឡាញលេងៗស្រាប់តែមានការគាំទ្រច្រេីនខ្លាំងមិនគួរអោយជឿព្រោះតែគុណភាពសាប៊ូល្អ ដល់ដំណាក់កាលនេះគឺឈានដល់ការរៀបចំបេីករោងចក្រផលិតគ្រឿងសង្ហារឹម និងបេីកហាងលក់គ្រឿងសង្ហារឹមមួយនេះ ដែលសង្ឃឹមថានឹងបង្កេីតការងារបានដល់បងប្អូនខ្មែរ ទំរាំដល់ពេលនេះខ្ញុំបានឆ្លងកាត់បទពិសោធន៍ដ៏ឈឺចាប់មានទាំង ការមេីលងាយ .ការប្រមាថ . ការបង្អាក់ទឹកចិត្ត . ការមួលបង្កាច់ . ស្គាល់ជាមួយដៃគូប្រកួតប្រជែងថោកទាប . ស្គាល់ការអំណត់ ? ហេីយបទពិសោធន៍សំខាន់បំផុតក្នុងការអភិវឌ្ឍន៍មុខជំនួញពីបាតដៃទទេរដល់មានប៉ុណ្ណេះអាចថាជាមោទនភាពមួយសម្រាប់ខ្លួនខ្ញុំ ព្រោះជាការខិតខំលក់ដោយកម្លាំងញេីសឈាម មិនមែនដេីរទាក់ម៉ូយគេ មិនមែនលក់តាមវិធីមិនថ្លៃថ្នូរអោយតែបានលក់ដាច់នោះដែរ ទោះការអភិវឌ្ឍន៍ខ្លួននេះនៅត្រឹមកម្រិតមួយដែលមិនអាចប្រជែងនិងកម្រិតពាណិជ្ជករឆ្នេីមតែវាជាការហាត់ពត់លត់ដំមួយដ៏កម្ររកបាន ជាពិសេសទទួលបានមេរៀនជីវិត ស្គាល់មិត្តពិត សត្រូវពិត មិត្តចាក់ពីក្រោយ មនុស្សពស់វែក សណ្ដានក្រពេីជាដេីម . ទីបំផុតភាពអំណត់ អត់ធ្មត់ ខាំមាត់ បិទភ្នែក ខ្ទប់ត្រចៀក ??‍♀️ ដេីរលេីផ្លូវមួយដែលរាយដោយអំបែងកែវ ធ្វេីអោយខ្ញុំកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ???។


ស្តេតធឺសមួយនេះមិនមែនជាអំណួតអួតអាងពីទ្រព្យទេ តែបង្ហាញថាជាការចែករំលែកបទពិសោធន៍ក្នុងនាមជាអាជីវករក្មេងខ្ចីម្នាក់តែប៉ុណ្ណោះ អរគុណបំផុតចំពោះអតិថិជន ដៃគូតំណាងចែកចាយដ៏ល្អរបស់អូនដែលគាំទ្រក្មេងស្រីតូចច្រម៉ក់មួយនេះរហូត??។




ប្រភព៖ NaNa Nunanit