មិនគួរណាមកជួបមនុស្សចង្រៃ បែបនេះសោះ!!! អ្នកដំណើរវាយតប់គ្នា ជាមួយតៃកុងឡានក្រុង បណ្តាលឲ្យមនុស្សមួយឡាន មានក្មេងចាស់ ត្រូវស្លាប់ទាំងអស់ ព្រោះធ្លាក់ពីលើស្ពានចូលទន្លេ សង្វែកណាស់.....(មានវីដេអូ)
-

ទីក្រុងCHONGQING ៖ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក មានករណីគ្រោះថ្នាក់ដ៏រន្ធត់មួយ នៅក្នុងទីក្រុង Chongqing ប្រទេសចិន។ ដែលបណ្តាលមកពីការប៉ះទង្គិចគ្នារវាងអ្នកបើកបររថយន្តក្រុង និងអ្នកដំណើរម្នាក់។ អំឡុងពេលរថយន្តកំពុងបើកដល់ត្រង់ចំណុចលើស្ពាន ហើយបានធ្វើឱ្យរេចង្កូតធ្លាក់ចូលទៅក្នុងទន្លេ Yagtze ក្នុងស្រុក Wanzhou ដែលបណ្តាលឱ្យមនុស្ស ១៥នាក់ ដែលនៅលើរថយន្តនោះស្លាប់ទាំងអស់ រួមទាំងអ្នកបើកបរផងដែរ។ 

វីដេអូមួយ ដែលត្រូវបានយកចេញពីប្រអប់ខ្មៅ នៃរថយន្តក្រុងនោះ បានបង្ហាញអំពីការឈ្លោះប្រតាយប្រតប់គ្នារវាងអ្នកដំណើរ និងតៃកុង ពោលគឺមុនពេលហេតុការណ៍ដ៏អាក្រក់នេះកើតឡើង។ បើតាមរយៈប៉ូលីសនៅស្រុក Wanzhou បានរៀបរាប់ថា ការវាយតប់គ្នានេះ ផ្តើមឡើងក្រោយពីអ្នកដំណើរស្រីម្នាក់ វ័យ៤៨ឆ្នាំ បានភ្លេចចំណុចចុះចតរបស់ខ្លួន ហើយបានសុំឱ្យតៃកុងដាក់គាត់ចុះភ្លាមៗ។ បន្ទាប់មកគាត់ក៏បានបដិសេធ ដែលធ្វើឱ្យស្រ្តីអ្នកដំណើរនោះ បានយកទូរស័ព្ទដៃ វាយក្បាលតៃកុងឡាន​ និងធ្វើឱ្យការប្រទាញប្រតប់កើតឡើង ជាហេតុបង្ករឱ្យតៃកុងឡាន បាត់បង់ម្ចាស់ការក្នុងការកាន់ចង្កូត ។

កាណូតសង្រ្គោះប្រមាណជា ៧០គ្រឿង បានបញ្ជនទៅកន្លែងចំណុចកើតហេតុ ក្នុងនោះសាកសពចំនួន១៣នាក់ ត្រូវបានគេរកឃើញ តែ២ទៀតនៅរកមិនទាន់ឃើញ ៕