ភ្នំពេញ៖ សុភ័ក្រ កុសមៈ តារាចម្រៀង និងជាពិធីការិនី ពោរពេញទៅដោយទេព្យកោសល វោហារស័ព្ទមិនចេះរីកស្ងួត កំពុងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ ទាំងក្នុងនិងក្រៅប្រទេស។ ទន្ទឹមនឹងទីផ្សារសិល្បៈហាក់កាក់កប នាងក៏បានរំលេចខ្លូនក្នុងឈុតពណ៌ក្រហមឆ្អិនឆ្អៅ ក្នុងទឹកមុខគួរអោយខ្លាចមានខ្ទុះឈាម ពេញផ្ទៃមុខបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់មកតារាស្រីដៃគូ តា ប៊ុយ, នាង សុភ័ក្រ កុសមៈ បានបង្ហាញនៅសារមួយឃ្លារព្រមទាំភ្ជាប់ជាមួយរូបភាពដោយលើកឡើងថា «ការងារយើងស្រលាញ់ទោះបីជាស្លាប់ទៅក៏នៅតែធ្វើការដែលយើងស្រលាញ់ថ្ងៃនេះរៀងស្ងាត់បន្តិច»។

តាមរយៈរូបភាពភ្ជាប់ជាមួយខ្លឹមសារបែបលេងសើចរបស់តារាស្រីរូបនេះធ្វើអោយអ្នកគាំទ្ររបស់នាង ចូលខមមិន មិនសំចៃមាត់ថា «ខ្មោចកើតអេដស៍មែនបងស្រីគួរអោយខ្លាចណាស់»។ យ៉ាងណាការគូសមុខផាត់មាត់ធ្វើឲ្យដូចជាខ្មោចនោះ ប្រភពលោក សាន មករា ថា «នេះជាវប្បធម៌អ៊ឺរ៉ុប ដែលគេហៅថា បុណ្យហ៊ូឡាវីន បើអាចកុំនាំគ្នាបញ្ជ្រាបដល់យុវជនខ្មែរអី ព្រោះវប្បធម៌មួយនេះហាក់គ្មានផ្តល់ផលប្រយោជន៍ទេ មានតែមហន្តរាយ ភ័យលស់ព្រលឹងតែប៉ុណ្ណោះ ហើយណាមួយឱកាសនេះជាឱកាសបុណ្យអ៊ុំទូក គួរណាស់តែនាំគ្នាចូលរួមលេងកម្សាន្ត ក៏ដូចជារក្សាតម្លៃទូកខ្មែរអត្តសញ្ញាណជាតិផង»។

ទោះជាចាស់ៗបង្ហាញការមិនពេញចិត្តនឹងការតុបតែងខ្លួនបែបខ្មោចក្ដី តែនារីម្នាក់បង្ហាញការពេញចិត្តខ្លាំងនឹងនាង កុសមៈ ថា «ប្រសប់ឆ្គួតខ្លាំងណាស់អាយឌលតែងខ្លូនគួរអោយខ្លាច តែខ្ញុំចូលចិត្តបងស្រីខ្លាំងណាស់»។



