អរគុណបងប្រុស ដែលចំណាយថវិកាផ្ទាល់ខ្លួន ដោះលែងសត្វកំម្រទាំងអស់នេះ....(មានវីដេអូ)
-

ជាការពិតណាស់សម្រាប់បងប្អូនដែលរស់នៅតាមស្រុកស្រែចំការ ឬក៏នៅតាមជនបទ ក្រៅពីប្រកបរបរធ្វើស្រែចំការ គាត់តែងតែចេញចាប់សត្វព្រៃដើម្បីជីវភាពគ្រួសារ ដូចនៅក្នុងវីដេអូខាងក្រោមនេះ បងប្រុសម្នាក់ ដែលមានគណនីហ្វេសបុកឈ្មោះ មៀម មៀម បានបង្ហោះសារខ្លីមួយ ដោយសរសេររៀបរាប់ថា "មិនមានពាក្យអីនិយាយច្រើនទេ គ្រាន់តែចង៉និយាយថាអាណឹតសត្វទាំងអស់នេះ។ អ្វីដែលខ្ញុំអាចជួយពួកគេបានមានតែបង់ប្រាក់លោះពួកគាត់ ហើយលែងពួកគាត់អោយមានសេរីភាពតែប៉ុណ្ណុះ...សូមពួកឯងទៅអោយបានសុខសប្បាយ ហើយកុំហើរមកកាន់ទីនេះទៀត ក្រែងលោជាប់អន្ទាក់របស់គេម្តងទៀត ពូជួយលែងបានហើយ????"។

សូមបញ្ជាក់ផងដែលថា បច្ចុប្បន្ននេះ សត្វកុកខ្មៅ តៅវ៉ៅខ្មៅ តៅវ៉ៅប្រផេះ និងក្រួចជាដើម។ សត្វប្រភេទនេះ ត្រូវបាត់បង់ស្ទើរតែគ្មានសល់ទៅហើយ ដូច្នេះប្រសិនបើជាអាច សូមកុំទទួលទានអី ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយបានស្គាល់ផង ៕